ព័ត៌មានជាតិ
ចោរលួចមាន់ លួចក្ងាន អ្នកភូមិរាំងដេក ២ យ៉ាងសកម្មនោះ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ
ជនសង្ស័យម្នាក់ ជាមុខសញ្ញាលួចយ៉ាងសកម្ម និងត្រូវបានអ្នកភូមិហៅឈ្មោះថា អាកន្ធាយ មេចោរលួចមាន់ និងក្ងាន អ្នកភូមិជាច្រើនលើកមកហើយ ត្រូវនគរបាលចាប់ឃាត់ខ្លួនបានហើយ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១ និង៥០នាទី ស្ថិតនៅភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឯក សុឃឿន ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ធូ រ៉ា(ហៅអាកន្ធាយ) ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ រាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន និងធ្លាប់ជាប់ពន្ធនាគារ)។
នគរបាល បានបញ្ជាក់ថា ជនសង្ស័យ បានជិះកង់ចេញពីផ្ទះម្នាក់ឯង សំដៅទៅភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ពេលជិះកង់ដល់ចំណុចមុខផ្ទះ របស់ឈ្មោះ ឯក សុឃឿន គឺជនសង្ស័យ ក៏បានឈប់កង់ហើយយកដាវដែកកែឆ្នៃ ដែលសៀតនៅនឹងតួកង់ កាត់ស្បៃមុងចងជាប់របងទ្វារបងផ្ទះ របស់ជនរងគ្រោះ រួចចូលទៅចាប់លួចយកសត្វមាន់មេមួយក្បាល ដែលជនរងគ្រោះក្រុងក្នុងអង្រុតក្រោយផ្ទះ។ ពេលលួចសត្វមាន់រួចហើយ ជនសង្ស័យ ក៏ច្រកមាន់ដាក់ក្នុងទៃ (បាវ)ពណ៌ខៀវ ហើយជិះកង់ជិះត្រឡប់មកផ្ទះវិញ។
លុះពេលជិះបានចំងាយប្រហែល ៣០០ម៉ែត្រ ស្រាប់តែឃើញសត្វក្ងានបួន ទៅប្រាំក្បាល នៅក្នុងរបងដីឡូតិ៍របស់គេមិនស្គាល់ឈ្មោះ ភ្លាមនោះជនសង្ស័យ ក៏ឈប់កង់ផ្លោះរបងចូលលួច ចាប់សត្វក្ងានរបស់គេមួយក្បាលទៀតទម្ងន់ ៣គីឡូ ក្រាម ចងជើងដាក់ក្នុងទៃ (បាវ) ពណ៌ខៀវជាមួយសត្វមាន់ រួចជិះកង់មកផ្ទះរបស់ខ្លួនវិញ។
លុះដល់ម៉ោង២ និង២០នាទី ជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង ក្រោយពីទទួលបានបណ្ដឹងពីជនរងគ្រោះភ្លាមកម្លាំងនគរបាលប៉ុស្តិ៍គគីរធំ បានចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ ដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើលួចដូចខាងលើ ពិតប្រាកដមែន និងធ្លាប់លួចសត្វមាន់ សត្វទារបស់ប្រជាពលរដ្ឋ ក្នុងឃុំគគីរធំជាច្រើនលើកមកហើយ និងធ្លាប់ជាប់ពន្ធនាគារព្រៃស ម្ដងរួចមកហើយដែរ។ ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ចូនទៅកាន់អធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធីច្បាប់៕
អត្ថបទ៖ ឆៃ យ៉ា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


