សុខភាព
ហេតុផលទាំងនេះ អ្នកត្រូវចាំបាច់គិតដល់វិបត្តិផ្លូវដង្ហើមទារក
ជារោគសញ្ញាគ្រោះថ្នាក់ចំពោះទារក ដែលទាមទារការសង្គ្រោះបន្ទាន់ដោយប្រសិទ្ធភាព និងត្រូវស្រាវជ្រាវរកមូលហេតុចម្បង ដើម្បីជៀសវាងការផ្តល់ផលវិបាកដល់ខួរក្បាល ឬរហូតប៉ះពាល់ដល់អាយុជីវិតទារក។ ការស្រាវជ្រាវប្រវត្តិម្តាយ ស្ថានភាពពេលកំពុងសម្រាល និងប្រវត្តិទារកក្នុងផ្ទៃអាចឲ្យយើងដឹងពីមូលហេតុ ដើម្បីឈានទៅរកការព្យាបាលដោយប្រសិទ្ធិភាព និងទាន់ពេលវេលា។
ក) រោគវិនិច្ឆ័យ៖
រោគវិនិច្ឆ័យ នៃវិបត្តិផ្លូវដង្ហើមទារក ស្ថិតនៅលើចំណុចសំខាន់ៗ ជាច្រើនដូចជាៈ
– ពណ៌សម្បុរស្វាយ
– សង្វាក់ដង្ហើមញាប់ខ្លាំង
– ចុងដង្ហើម និងចន្លោះឆ្អឹងជំនីផតជ្រៅ
– ទារកថ្ងូរ
ក្រៅពីនោះ ទារកអាចមានសញ្ញាផ្សេងទៀតដូចជាៈ
– ទ្រូងប៉ោងមួយចំហៀង
– ចង្វាក់ជីពចរថយចុះ
– សំពាធឈាមទារកថយចុះ
– រយៈពេលត្រលប់មកវិញនៃពណ៌សម្បុរធម្មតាយូរលើសពី ៣វិនាទី (Capillary refill time > 3s)
ខ) មូលហេតុ និងការព្យាបាល៖
មូលហេតុចម្បងនៃវិបត្តិផ្លូវដង្ហើមទារកមានៈ
១. Transient tachypnea of the newborn: ជាវិបត្តិផ្លូវដង្ហើមរយៈពេលខ្លី កើតឡើងដោយសារការនៅសេសសល់ទឹកសួត ក្រោយពីសម្រាលរួច ដែលភាគច្រើនសម្រាលដោយការវះកាត់ ដោយគ្មានសញ្ញាឈឺពោះសម្រាល។ ករណីនេះជាទូទៅបើធ្វើការព្យាបាលទាន់ពេលវេលា និងត្រឹមត្រូវវាអាចបាត់ទៅវិញក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ។
២. Hyaline membrane disease: ជំងឺម៉មប្រាន អ៊ីយ៉ាលីន ជាជំងឺសួតធ្ងន់ធ្ងរដែលច្រើនកើតលើទារកមិនគ្រប់ខែ ដោយសារកង្វះសារធាតុ Surfactant ដែលបណ្តាលឲ្យកូនថង់សួតស្អិតខ្លាំង (alveolar)។ ការព្យាបាលតម្រូវឲ្យចាក់ថ្នាំ Exogenous surfactant និងប្រើប្រាស់ឧបករណ៍ជំនួយដង្ហើមសិប្បនិម្មិត។

៣. Meconium aspiration syndrome: ជាជំងឺឈ្លក់ទឹកព្រៃមិនល្អ ដែលបណ្តាលឲ្យខូចសាច់សួតធ្ងន់ធ្ងរ។ ការព្យាបាលដោយបូមយកទឹកព្រៃពីក្នុងទងសួត និងប្រើប្រាស់ឧបករណ៍ជំនួយដង្ហើមសិប្បនិម្មិត។
៤. Neonatal infection: ជាជំងឺបង្កដោយមេរោគ ជាទូទៅមានបីប្រភេទដូចជា Escherichia coli, Streptococcus B និង Listeria។ ការព្យាបាលដោយថ្នាំផ្សះ (Antibiotic) ដើម្បីសម្លាប់មេរោគ និងប្រើប្រាស់ឧបករណ៍ជំនួយដង្ហើមសិប្បនិម្មិតក្នុងករណីចាំបាច់។
៥. Persistent pulmonary hypertension: ជាជំងឺលើសសម្ពាធឈាម អាកទែក្នុងសួត ដែលបណ្តាលមកពីមូលហេតុផ្សេងៗជាច្រើន។ ក្នុងករណីនេះយើងត្រូវព្យាបាលភ្លាមៗ ដោយប្រើឧបករណ៍ជំនួយដង្ហើម ថ្នាំ Sidenafil ឬឧស្ម័នម៉ូណូអុកស៊ីតអាសូត NO ។
៦. Pneumothorax: ជាជំងឺធ្លាយស្រោមសួត ដែលអាចបណ្តាលឲ្យទារកស្លាប់ភ្លាមៗ។ ការចោះទ្រូងដើម្បីបង្ហូរខ្យល់ចេញពីស្រោមសួត និងឧបករណ៍ជំនួយដង្ហើមជាមធ្យោបាយព្យាបាលតែមួយគត់ដើម្បីសង្គ្រោះជីវិតទារក។

៧. Diaphragmatic hernia: ជាជំងឺក្លនលូនដោយសរីរាង្គរបស់ពោះ លូនចូលទៅក្នុងទ្រូង ហើយសង្កត់ទៅលើសួត និងបេះដូង។ ជំងឺនេះទាមទារឲ្យមានវត្តមានចាំចាច់របស់គ្រូពេទ្យឯកទេសទារក ដើម្បីដាក់បញ្ចូលទុយយោចូលក្នុងបំពង់ខ្យល់ (Intubation) និងធ្វើការវះកាត់នៅពេលដែលទារកមានស្ថានភាពនឹងន។
ក្នុងករណីសង្ស័យថា ទារកមានវិបត្តិផ្លូវដង្ហើមបន្ទាប់ពីសម្រាលរួច មាតាបិតាត្រូវទាក់ទងទៅគ្រូពេទ្យជំនាញឯកទេសទារក ដើម្បីព្យាបាលឲ្យបានឆាប់រហ័ស និងប្រសិទ្ធភាព។ ការសង្គ្រោះទារកបានដោយជោគជ័យ និងគ្មានផលវិបាកទៅអនាគត អាស្រ័យដោយការព្យាបាលដោយគ្រូពេទ្យឯកទេសជំនាញ យ៉ាងយកចិត្តទុកដាក់ និងសម្ភារៈគ្រប់គ្រាន់តាមនិយាមសកល ដែលមាននៅផ្នែកប្រពោធនកម្មទារក នៃមន្ទីរពេទ្យកាល់ម៉ែត៕
អត្ថបទ៖ រស្មី
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត



