ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តល់កាឧបត្ថម្ភថ្លៃសិក្សាឆ្នាំទី៤ តាមការសន្យាដល់យុវជនក្រីក្រម្នាក់
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ម្សិលមិញនេះបានចាត់ឲ្យក្រុមការងារ ដែលមានលោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាងនាំយកថវិកាជូនដល់យុវជនឈ្មោះ សល់ ធា អាយុ២១ឆ្នាំ ជានិស្សិតបរិញ្ញាបត្រឆ្នាំទី៤ តាមការសន្យា ជួយបង់សេវាថ្លៃសិក្សាក្នុងមួយឆ្នាំចំនួន៥០០$ ជារៀងរាល់ឆ្នាំ រហូតដល់បញ្ចប់ថ្នាក់ឧត្តមសិក្សា។

ក្នុងនាមលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងលោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញបានថ្លែងថា យុវជនក្រីក្រដែលមានសំណាងរូបនេះ គឺត្រូវជាចៅបង្កើតរបស់សពលោក ប៉ាន់ ប៉ន អតីតចៅសង្កាត់រងទី១ សង្កាត់ព្រែកកំពឹស និងជា អតីត:សកម្មជនគណបក្សCNRP ដែលបានមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានៅថ្ងៃទទួលអនិច្ចកម្ម កាលពីខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។

គួររំលឹកដែរថា គ្រាដែលលោក ប៉ាន់ ប៉ន បានទទួលអនិច្ចកម្ម លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកសម្ភារ: ថវិកា ទៅចូលរួម រំលែកទុក្ខដល់ក្រុមគ្រួសារនៃសពដោយផ្ទាល់ និងបានសំណេះសំណាលជាមួយក្រុមគ្រួសារនៃសព ដឹងថាមានចៅប្រុសម្នាក់របស់សព កំពុងតែបន្តការសិក្សាឆ្នាំទី១ នៅមហាវិទ្យាល័យ ហើយអាចនឹងមិនបានរៀន តទៅទៀត ដោយសារលោក ប៉ាន់ ដែលជាអ្នកជួយផ្គត់ផ្គង់ការសិក្សា បានស្លាប់នោះ ។ ក្រោយដឹងនូវរឿងរ៉ាវពិតរួចមកលោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាងមានការអាណិតអាសូក៏បានធានា ជួយឧបត្ថម្ភ ថ្លៃសិក្សាឲ្យយុវជន ឈ្មោះសល់ ធា ចាប់ពីឆ្នាំសិក្សាទី២រហូតដល់បញ្ចប់មហាវិទ្យាល័យ ក្នុង១ឆ្នាំ ៥០០$ ដោយមិនឲ្យអាកខានការសិក្សាឡើយ៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ