ព័ត៌មានជាតិ
ចាប់ខ្លួនបុរសម្នាក់ចោទពីបទ ឆបោក និងស៊ីសំណូកនៃនិយោជិត
បុរសម្នាក់ត្រូវបាននគរបាលព្រហ្មកម្រិតធ្ងន់ក្រសួងមហាផ្ទៃចាប់ខ្លួនបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសឆបោក និងស៊ីសំណូកនៃនិយោជិត ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ នៅ សុភ័ក្រ ហៅ ហេង ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះលេខ បេ៦ ផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួននេះ គឺអនុវត្តតាមដីកាបញ្ជាអោយចូលខ្លួនរបស់លោក សិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ។
នៅក្នុងដីកាបញ្ជាអោយចូលខ្លួនលេខ៣៧៦ អ យ ដ ចុះថ្ងៃទី១៨តុលា ឆ្នាំ២០២១ បានបញ្ជាអោយជនសង្ស័យឈ្មោះ នៅ សុខភ័ក្រ ចូលមកបង្ហាញខ្លួននៅអយ្យការអមតុលាការអោយបានមុនថ្ងៃទី០៨ វិច្ឆិកា ឆ្នាំ២០២១ ដើម្បីសាកសួរពីបណ្ដឹងព្រហ្មទណ្ឌពីបទឆបោក និងបទស៊ីសំណូកនៃនិយោជិត តាមពាក្យបណ្ដឹងរបស់ឈ្មោះ LEE JAE HOO ជាតំណាងក្រុមហ៊ុន ដេហានអូតូ និងឈ្មោះ ម៉ៅ គន្ធា ជាតំណាងក្រុមហ៊ុន អិលវីអ៊ឹមស៊ី ហូលឌីង ។
ឥឡូវនេះតំណាងអយ្យការកំពង់សាកសួរជនសង្ស័យនៅឡើយ ដោយមិនទាន់សម្រេចបែបណាទេ ៕
អត្ថបទ៖ មករា

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


