Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ រកវិធីតភ្ជាប់ជាមួយផ្លូវដែក ឡាវ-ចិន ទាញភ្ញៀវទេសចរចូលប្រទេស

បានផុស

នៅ

រដ្ឋាភិបាល​ថៃ​បាន​និយាយ​ថា ខ្លួន​កំពុង​ស្វែង​រក​មធ្យោបាយ​តភ្ជាប់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ថៃ-ចិន ​ជាមួយ​នឹង​ផ្លូវដែក​ឡាវ-ចិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីជាន់ខ្ពស់ថៃម្នាក់បាននិយាយកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលរបស់លោកត្រូវតែស្វែងរកមធ្យោបាយតភ្ជាប់ផ្លូវដែករបស់ថៃ ជាមួយនឹងផ្លូវដែកឡាវ-ចិនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិននៅក្នុងប្រទេសឡាវ ។

ទោះបីជាការពិតដែលថា វឌ្ឍនភាពនៃគម្រោងផ្លូវដែកល្បឿនលឿនចិន-ថៃបានធ្លាក់ចុះក៏ដោយ ក៏វាអាចទៅរួចដែលថា ផែនការវិភាគសេដ្ឋកិច្ចនឹងមានអាទិភាពក្នុងការសាងសង់គម្រោងដើម្បីភ្ជាប់ខេត្ត Nong Khai របស់ប្រទេសថៃជាមួយរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ឆ្លងកាត់ផ្លូវដែកឡាវ-ចិន ។

គំនិតផ្តួចផ្តើមនេះនឹងលើកទឹកចិត្តឲ្យភ្ញៀវមកពីប្រទេសចិនមកទស្សនាប្រទេសឡាវ ថៃ និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតដោយរថភ្លើងល្បឿនលឿន ។

ជាមួយគ្នានេះ អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ Rachada Dhnadirek បាននិយាយកាលពីពេលថ្មីៗនេះថា នាយករដ្ឋមន្ត្រីថៃ Prayuth Chan-Ocha មានចំណាប់អារម្មណ៍ជាពិសេសចំពោះគម្រោងផ្លូវដែកឡាវ-ចិន ហើយមានក្តីរំភើបចំពោះការរៀបចំបើកដំណើរការផ្លូវដែកដែលគ្រោងនឹងបើកដំណើរការនៅខែធ្នូ ឆ្នាំនេះ ។

គួរបញ្ជាក់ថា ការសាងសង់ផ្លូវដែកឡាវ-ចិន តភ្ជាប់ពីរដ្ឋធានីវៀងចន្ទន៍ឡាវ ទៅកាន់ព្រំដែនចិនក្នុងចម្ងាយ ៤២៧ គីឡូម៉ែត្រ បានចាប់ផ្តើមក្នុងខែធ្នូ ឆ្នាំ ២០១៦ ដោយតភ្ជាប់ខេត្តចំនួន ៥ រួមមាន ខេត្ត Luang Namtha ខេត្ត Oudomxay ខេត្ត Luang Prabang ខេត្តវៀងចន្ទន៍ និងរាជធានីវៀងច័ន្ទ ខណៈផ្លូវរថភ្លើង​ប្រវត្តិសាស្ត្រ​មួយនេះគ្រោង​នឹង​បើកដំណើរការ​នៅ​ថ្ងៃទី ២ ខែធ្នូ ​ពោលក្នុង​ការ​ប្រារព្ធ​ទិវា​ជាតិ​ឡាវ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Laotian Times

ចុចអាន ៖ មុនផ្ទុះកូវីដ ថៃ កើបលុយពីទេសចរ ចិន ជាង ១៦ ពាន់លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម