Connect with us

ព័ត៌មានអន្ដរជាតិ

ខែ​វិច្ឆិកា​នេះ​ ថៃ​នឹង​មាន​អ្នកដំណើរ​ផ្លូវ​អាកាស​ជាង​៧​សែននាក់

បានផុស

នៅ

អ្នក​ដំណើរ​ផ្លូវ​អាកាស​តាម​ការ​ប៉ាន់​ស្មាន​៧២៦​០០០​នាក់ត្រូវ​គេ​រំពឹង​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ចូល​ប្រទេស​ថៃ ក្នុង​ខែ​វិច្ឆិកា​នេះ​ ឬ​ប្រហែល​ជា​២៤២០០​នាក់​ក្នុង​មួយ​ថ្ងៃ បន្ទាប់​ពី​ប្រទេស​ចាប់​​បើក​ឡើង​វិញ។

លោក Nitinai Sirismatthakarn ប្រធាន​ព្រលាន​យន្តហោះ​ថៃ​បាន​និយាយ​ក្នុង​ថ្ងៃ​ទី​២​បន្ទាប់​ពី​បើក​ប្រទេស​កាល​ពី​ថ្ងៃ​អង្គារ៍​ថា ក្នុង​ចំណោម​ចំនួន​ខាង​លើ​ មាន​២៧០​៥២៩​នាក់​​ជា​អ្នក​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​អន្តរជាតិ​​ដែល​ចូល និង​ចេញ​ប្រទេស​ថៃ ហើយ​ចំនួន​ផ្សេង​ទៀត​ជា​ការ​ហោះ​ហើរ​ក្នុង​ស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kittipong Kittikachorn អគ្គនាយក​ព្រលានយន្តហោះ​ថៃ​បាន​ឲ្យ​ដឹង​ថា សរុប​ជើង​​ហោះ​ហើរក្នុង​ស្រុក​ចំនួន​៣១​លើក​ដែល​ដឹក​អ្នក​ដំណើរ​ប្រហែល​ជា​២៦០០​នាក់​បាន​ចុះ​ចត​នៅ​ព្រលានយន្តហោះ​សុវណ្ណភូមិ​កាល​ពី​ថ្ងៃ​​អង្គារ៍។ ក្នុង​នោះ មាន​អ្នក​ដំណើរ​បរទេស​១៥០០​នាក់។

លោក​បន្ត​ថា ចំពោះ​ការ​ខ្វះ​រថយន្ត​សម្រាប់​ផ្ទេរ​ចេញ​ពី​ព្រលាន​ដែល​បាន​កើត​មាន​នៅ​ថ្ងៃ​ដំបូង​ជា​ពេល​បើក​ប្រទេស ព្រលាន​សុវណ្ណភូមិ​បាន​ធ្វើ​ការ​ជា​មួយ​សណ្ឋាគារ​ដើម្បី​ដោះ​ស្រាយ។

រដ្ឋមន្ត្រី​ទី​ស្តីការ​គណរដ្ឋ​មន្ត្រី លោក Anucha Nakasai បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ចន្ទ មនុស្ស​ជាង​៣០០០០​នាក់​បាន​ចុះ​ឈ្មោះ និង​ទទួល​បាន​ការ​អនុម័តសម្រាប់​សុវត្ថិភាព​កូវីដ-១៩​ដែល​ស្ថិត​ក្រោម​ប្រព័ន្ធ​ប័ណ្ណ​ថៃ​ដែលជា​កាតព្វកិច្ច​ត្រូវ​បំពេញ​សម្រាប់​ភ្ញៀវ​មក​ដល់​ប្តទេស​ថៃ។

លោក​មាន​ប្រសាសន៍​កំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ព្រលាន​យន្តហោះ​សុវណ្ណភូមិ​កាល​ពី​ថ្ងៃ​អង្គារ៍​ដើម្បី​ត្រួត​ពិនិត្យ​មើល​អាជ្ញាធរ​ពហុភាគី​ដែល​កំពុង​ដោះស្រាយ​អ្នក​ដំណើរ​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម