ព័ត៌មានអន្ដរជាតិ
ចិន ប្រកាសឲ្យប្រជាជន ស្តុកទុកស្បៀងអាហារឲ្យហើយ
រដ្ឋាភិបាលចិន បានប្រកាសឲ្យក្រុមគ្រួសារ ស្តុកទុកស្បៀងអាហារនិងសម្ភារចាំបាច់ឲ្យហើយ ក្នុងករណីមានគ្រោះអាសន្ន។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានហេតុផលណាមួយត្រូវបានបញ្ជាក់ សម្រាប់ការជូនដំណឹងពីក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែវាកើតឡើងចំពេលមានការបិទខ្ទប់ជាបន្តដោយសារតែមេរោគកូវីដ-១៩ និងក្តីព្រួយបារម្ភអំពីការផ្គត់ផ្គង់បន្លែ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា បណ្តាលឲ្យដំណាំត្រូវខូចខាត។

ក្រសួងក៏បានស្នើឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ដំណើរឲ្យដោយរលូន ហើយតម្លៃត្រូវមានស្ថិរភាពផងដែរ។
យ៉ាងណាក្តី កាសែត The Economic Daily ដែលគាំទ្រដោយគណបក្សកុម្មុយនិស្តចិន បានជំរុញអ្នកអានរបស់ខ្លួន កុំឲ្យព្រួយបារម្ភ ដោយនិយាយថា ដំបូន្មានរបស់រដ្ឋាភិបាលមានគោលបំណងធ្វើឲ្យប្រាកដថា គ្រួសារនានាបានត្រៀមខ្លួនរួចរាល់ ប្រសិនបើការបិទខ្ទប់ត្រូវបានប្រកាសនៅក្នុងតំបន់របស់ពួកគេ។
ប៉ុន្តែកាសែត People’s Daily បានចុះផ្សាយថា ការជូនដំណឹងបែបនេះមិនមែនជារឿងធម្មតាឡើយ ប៉ុន្តែរឿងកើតឡើងពេលនេះ គឺដោយសារតែបញ្ហានានារួមទាំងការឡើងថ្លៃបន្លែ និងករណីកូវីដថ្មីៗផងដែរ។

តម្លៃម្ហូបអាហារតែងតែកើនឡើងនៅក្នុងប្រទេសចិន ខណៈរដូវរងាជិតមកដល់ ប៉ុន្តែតម្លៃបន្លែបានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារតែអាកាសធាតុមិនអំណោយផល។
ទន្ទឹមនឹងនេះ ប្រទេសចិន នៅតែបន្តប្រើប្រាស់វិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹង ដើម្បីទប់ទល់នឹងមេរោគឆ្លង។ ប្រទេសចិនសង្ឃឹមថា ករណីឆ្លងនឹងឈានដល់សូន្យ មុនពេលខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាដែលនឹងចាប់ផ្តើមក្នុងខែកុម្ភៈឆ្នាំក្រោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក បៃដិន ថាឲ្យមេដឹកនាំចិន និងរុស្ស៊ីចំៗ ចំពោះការខកខាន កិច្ចប្រជុំកំពូលស្ដីពីអាកាសធាតុ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


