ព័ត៌មានអន្ដរជាតិ
លោក បៃដិន ថាឲ្យមេដឹកនាំចិន និងរុស្ស៊ីចំៗ ចំពោះការខកខាន កិច្ចប្រជុំកំពូលស្ដីពីអាកាសធាតុ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានរិះគន់មេដឹកនាំចិន និងរុស្ស៊ី ដែលមិនងាកមកចូលរួមកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP26 ខណៈមេដឹកនាំជាង ១២០ នាក់បានបង្ហាញខ្លួននៅក្នុងសន្និសីទនៅទីក្រុងធំបំផុតរបស់ប្រទេសស្កុតឡេន ។

នៅក្នុងសុន្ទរកថាមួយកាលពីយប់ថ្ងៃអង្គារលោក បៃដិន បាននិយាយថា អាកាសធាតុគឺជាបញ្ហាដ៏ធំ ហើយប្រទេសចិនបានដើរចេញ ហើយបន្ថែមថា វាគឺជា “រឿងដូចគ្នាជាមួយរុស្ស៊ី និងលោក ពូទីន” ខណៈទាំងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង សុទ្ធតែមិនមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលនោះ ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសទាំងពីរបានបញ្ជូនគណៈប្រតិភូទៅកាន់កិច្ចចរចានោះ ដែលគ្រោងនឹងដំណើរការរយៈពេល ២ សប្តាហ៍រហូតដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ។

លោក បៃដិន បាននិយាយថា “អវត្តមានរបស់លោក ស៊ី ជីនពីង គឺជាកំហុសដ៏ធំមួយ ។ ទន្ទឹមនោះ លោកក៏បាននិយាយដូចគ្នាបែបនេះទៅកាន់លោក ពូទីន ផងដែរ ដោយនិយាយថា វាលរហោស្ថានរបស់រុស្ស៊ីកំពុងឆេះ ហើយប្រធានាធិបតីរបស់ពួកគេគ្មានភាពជាម្តាយអំពីបញ្ហានេះឡើយ ។
កន្លងមកកាលពីខែកញ្ញា លោក ស៊ី បានប្រកាសថា ប្រទេសចិននឹងមានបំណងសម្រាប់អព្យាក្រឹតកាបូននៅឆ្នាំ ២០៦០ ជាមួយនឹងផែនការដើម្បីឈានដល់ការបំភាយឧស្ម័នខ្ពស់បំផុត មុនឆ្នាំ ២០៣០ ។

ចំណែកលោកប្រធានាធិបតី ពូទីន បាននិយាយនៅក្នុងសុន្ទរកថាវេទិកាថាមពលអន្តរជាតិកាលពីថ្ងៃទី ១៣ ខែតុលាថា ប្រទេសរុស្ស៊ីក៏នឹងខិតខំដើម្បីឈានដល់អព្យាក្រឹតកាបូនផងដែរ ពោលមិនឲ្យលើសពីឆ្នាំ ២០៦០ ឡើយ ។
គួរបញ្ជាក់ថា ចិនជាប្រទេសបញ្ចេញកាបូនឌីអុកស៊ីតធំជាងគេលើពិភពលោក បន្ទាប់មកគឺអាមេរិក ខណៈរុស្ស៊ីជាប្រទេសធំទី ៥ បន្ទាប់ពីសហភាពអឺរ៉ុប EU និងឥណ្ឌា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


