ព័ត៌មានជាតិ
ច្បាប់វិនិយោគថ្មីកាត់បន្ថយបញ្ហាកិបកេងលើតុ ក្រោមតុ រវាងមន្រ្តីនិងអ្នកវិនិយោគ
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលថ្លែងថា ច្បាប់វិនិយោគថ្មីនឹងកាត់បន្ថយបញ្ហាកិបកេងលើតុក្រោមតុ បន្ទាប់ពីប្រកាសដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ។
លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងនៅក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយពីខ្លឹមសារច្បាប់ថ្មីនេះដល់ ស្ថានតំណាងកម្ពុជានៅក្រៅប្រទេសកាលពីថ្ងៃទី ៣ ខែ វិច្ឆិកា ២០២១ ដើម្បីធ្វើជាទុនក្នុងការទាក់ទាញអ្នកវិនិយោគបរទេសមករកស៊ីបន្ថែមទៀតនៅកម្ពុជា។

លោក សុខ ចិន្តាសោភា បានលើកឡើងថា ច្បាប់វិនិយោគថ្មីនេះផ្តល់ការលើកទឹកចិត្តច្រើនដល់អ្នកវិនិយោគ និងជួយកាត់បន្ថយបញ្ហាកិបកេងលើតុក្រោមតុ រវាងមន្រ្តីពាកព័ន្ធនិងអ្នកវិនិយោគផងដែរ។
ក្នុងការកសាងសេដ្ឋកិច្ចឡើងវិញ ច្បាស់ណាស់ច្បាប់វិនិយោគថ្មីនេះនឹងដើរតួនាទីយ៉ាងសំខាន់។ លោក លោក សុខ ចិន្តាសោភា បានលើកឡើងថា ច្បាប់វិនិយោគថ្មីនេះផ្តល់ការលើកទឹកចិត្តច្រើនដល់អ្នកវិនិយោគ និងជួយកាត់បន្ថយបញ្ហាកិបកេងលើតុក្រោមតុ រវាងមន្រ្តីពាកព័ន្ធនិងអ្នកវិនិយោគផងដែរ។ ជាមួយគ្នានេះក៏នឹងមានច្បាប់មួយទៀត ដែលទើបតែអនុម័តគឺច្បាប់ស្ដីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន ដែលច្បាប់នេះបង្កើតនូវក្របខ័ណ្ឌគតិយុត្តមួយ ដើម្បីផ្ដល់លទ្ធភាពឲ្យវិស័យឯកជនក្នុងការចូលរួម ជាមួយរដ្ឋាភិបាលក្នុងភាពជាដៃគូរវាងរដ្ឋនិងឯកជន ដែលបង្កើតនូវបរិយាកាសមួយអំណោយផលឲ្យអ្នកវិនិយោគទាំងក្នុងស្រុកនិងក្រៅស្រុក មកចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកម្ពុជា។
បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល៩ខែគិតពីខែមករាដល់ខែកញ្ញា ២០២១ បានអនុម័តគម្រោងវិនិយោគ សរុបចំនួន ១៣៤ គម្រោងគិតជាទុនវិនិយោគមានជាង ៣.៣ ពាន់លានដុល្លារអាមេរិក។
គម្រោងវិនិយោគទាំង ១៣៤ គម្រោង ភាគច្រើនអភិវឌ្ឍលើវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងបង្គុំអគ្គិសនី ទោចក្រយានយន្ត រោងចក្រដំឡើងទោចក្រយានយន្តដើរដោយថាមពលអគ្គិសនី រោងចក្រផលិតអគ្គិសនីដើរ ថាមពល ព្រះអាទិត្យ និងធ្យូង ថ្ម រោងចក្រកែច្នៃផលិតផលកសិកម្ម សណ្ឋាគារ និងរោងចក្រផលិតផលិតផលប្រើប្រាស់ផ្សេងៗទៀត។ គម្រោងទាំងនេះភាគច្រើនមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ស្វាយរៀង ព្រះសីហនុ កំពង់ស្ពឺ តាកែវ កំពត កំពង់ចាម កំពង់ធំ និង កំពង់ឆ្នាំងជាដើម ។
ច្បាប់ស្តីពីវិនិយោគថ្មីត្រូវបានតាក់តែងឡើងកាលពីឆ្នាំ ២០១៥ ដោយមាន៤២មាត្រា សំដៅការទាក់ទាញនិងជំរុញការវិនិយោគនៅកម្ពុជាឲ្យមានគុណភាព ប្រសិទ្ធភាពនិងប្រសិទ្ធផលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ច្បាប់វិនិយោគថ្មីនេះត្រូវបានតាក់តែងឡើង ក្នុងគោលបំណងបង្កើតនូវក្របខណ្ឌគតិយុត្ត ដែលបើកចំហមានតម្លាភាពអាចប៉ាន់ប្រមាណទុកជាមុនបាននិងប្រកបដោយភាពអំណោយផលដែលអាចទាក់ទាញនិងជំរុញការវិនិយោគនៅកម្ពុជាឲ្យមានគុណ ភាព ប្រសិទ្ធភាព ប្រសិទ្ធផល សំដៅអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច៕
អត្ថបទ៖ ៖ណារី
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


