Connect with us

ព័ត៌មានជាតិ

គម្រោងកែលម្អសួនច្បារ មុខអគារទីស្តីការក្រសួងការពារជាតិថ្មី នឹងរួចរាល់នៅសប្តាហ៍ក្រោយនេះ

បានផុស

នៅ

គម្រោងនៃកែលម្អសួនច្បារនៅមុខ អគារទីស្តីការក្រសួងការពារជាតិថ្មី ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបាននឹងកំពុងធ្វើសកម្មភាពយ៉ាងមមាញឹក ហើយបើគិតមកដល់ពេលនេះ គម្រោងនេះបានសម្រេចប្រមាណ៩៥ភាគរយហើយ គ្រោងនឹងរួចរាល់នៅសប្តាហ៍ក្រោយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ​ និង​រុក្ខជាតិ​នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី០៥ វិច្ឆិកានេះថា៖

ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបាននឹងកំពុងធ្វើសកម្មភាពកែលំអរសួនច្បារឱ្យកាន់តែស្រស់ស្អាត ពីទិសខាងលិចមករហូតដល់មុខអគារទីស្តីការក្រសួងការពារជាតិថ្មី ជាមួយនិងការកាត់សួនច្បារចាស់ចេញប្រវែង៤៥ម៉ែត្រ ដើម្បី រៀបជាផ្លូវចេញចូល អគារទីស្តីការក្រសួង ការពារជាតិ។

ការងារទាំងអស់នេះ បើគិតមកដល់ថ្ងៃទី០៥វិច្ឆិកានេះសម្រេចបានប្រមាណ ៩៥ភាគរយហើយ ហើយគ្រោងនឹងបញ្ចប់រួចរាល់នៅសប្តាហ៍ក្រោយនេះ។

ការកែលំអរសួនច្បារមួយនេះធ្វើឡើងដើម្បីត្រៀមបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងការពារជាតិថ្មីដែលគ្រោងនិងបើកសម្ពោធ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ។

គម្រោងនេះ មួយផ្នែកត្រូវប្រើប្រាស់ថវិការបស់ក្រសួងការពាជាតិ ដូចជាការដាក់លូថ្មីទំហំ១ម៉ែត្រ និងងការអ៊ុតកៅស៊ូលើទំហំផ្លូវចូលក្រសួងរហូតដល់៤៥ ម៉ែត្រជាដើម។

ចំណែករដ្ឋបាលរាជធានីភ្នំពេញមានការងារច្រើនដែលត្រូវអនុវត្តផងដែរ ដូចជាការកែលម្អសួនច្បារ ដាក់បង្គោលភ្លើង៦៦ ដើម ជាមួយនឹងការដាក់លូ ការស្ដាលូពីក្រោយនិងនៅមុខក្រសួងការពារជាតិ។

សូមបញ្ជាក់ថា តាមគម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិនេះ ត្រូវបានកាត់សួនចាស់ចេញរហូតដល់ ប្រវែង ៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូលមុខក្រសួង ហើយសួនថ្មីនេះ នឹងរៀបជាថ្មក្រានីត ដាំស្មៅ បំពាក់អំពូលភ្លើងដែលអាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួល ជាមួយនឹងទីតំាងធំទូលាយជាងមុន៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម