កីឡា
ល្ងាចនេះ ក្រុមបាល់ទាត់នារីកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី៦
ក្រុមបាល់ទាត់ជម្រើសជាតិនារី កម្ពុជា អាចនឹងបង្កើតគណនីជ័យជម្នះជាលើកដំបូងលើក្រុមបាល់ទាត់នារី ឥណ្ឌូណេស៊ី សម្រាប់ការជួបគ្នាលើកទី៦ វេលាម៉ោង ៤:៣០ នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៦ វគ្គសន្សំពិន្ទុក្នុងពូល B ពានរង្វាន់ AFF Women’s Cup នៅប្រទេសម៉ាឡេស៊ី។

ក្រុមនារីទាំងពីរបានកក់កៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិហើយ បន្ទាប់ពី កម្ពុជា បានឈ្នះ ទីម័រខាងកើត ដោយលទ្ធផល ៣-១ ហើយក្រុមនារីឥណ្ឌូណេស៊ី បានឈ្នះ ទីម័រខាងកើត ដោយលទ្ធផល ២-០។ ការប្រកួតរសៀលថ្ងៃនេះគឺដើម្បីហេតុផលសំខាន់ពីរ។
ទី១. ក្រុមកម្ពុជា និង ឥណ្ឌូណេស៊ី ត្រូវប្រជែងគ្នាដើម្បីយកចំណាត់ថ្នាក់លេខ ១ ក្នុងពូល B ដោយសារមាន ៣ ពិន្ទុដូចគ្នា។ បច្ចុប្បន្ន កម្ពុជា ស្ថិតនៅលេខ ១ ខណៈ ឥណ្ឌូណេស៊ី ស្ថិតលេខ ២។ ក្រុមឈ្នះនឹងស្ថិតនៅលេខ ១ ប៉ុន្តែប្រសិនបើស្មើគ្នា កម្ពុជានឹងឈរលេខ១ សម្រាប់ការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ទី២. ក្រុមកម្ពុជាត្រូវស្វែងរកជ័យជម្នះជាលើកដំបូងលើក្រុមឥណ្ឌូណេស៊ី បន្ទាប់ពីជួបគ្នា ៥ លើកកន្លងមកមិនធ្លាប់ឈ្នះឡើយ។ ផ្ទុយទៅវិញ ក្រុមនារីឥណ្ឌូណេស៊ី ត្រូវការរក្សាកំណត់ត្រាល្អលើកម្ពុជា ដូច្នេះជំនួបនេះពិតជាតឹងតែងខ្លាំងសម្រាប់ក្រុមទាំងពីរ។
តាមប្រវត្តិជួបគ្នា ៥ លើកកន្លងមក គឺស្មើគ្នា ៣ លើក និងឥណ្ឌូណេស៊ី ឈ្នះ ២ លើក។ ជួបគ្នាលើកដំបូងនៅឆ្នាំ ២០១៩ ក្រុមនារីកម្ពុជា បានចាញ់ ឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៤-០ វគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ ASEAN Women’s Championship។ នៅឆ្នាំ ២០២៤ ក្រុមនារីកម្ពុជា និងឥណ្ឌូណេស៊ី បានជួបគ្នា ២ លើកទៀតក្នុងពានរង្វាន់ ASEAN Women’s Cup នៅប្រទេសឡាវគឺស្មើគ្នា ០-០ នៅវគ្គសន្សំពិន្ទុ ប៉ុន្តែវគ្គផ្តាច់ព្រ័ត្រ កម្ពុជា បានចាញ់ ៣-១ ដែលធ្វើឲ្យ ឥណ្ឌូណេស៊ី បានក្លាយជាជើងឯក ហើយកម្ពុជាទទួលបានលេខ២។

នៅឆ្នាំ ២០២៥ ជួបគ្នាក្នុងពានរង្វាន់ ASEAN Women’s Championship នៅវៀតណាម ក្រុមនារីកម្ពុជា និង ឥណ្ឌូណេស៊ី បានស្មើគ្នាដោយលទ្ធផល ១-១ វគ្គសន្សំពិន្ទុក្នុងពូល។ ជួបគ្នាចុងក្រោយបំផុតក្នុងជំនួបមិត្តភាពកាលពីខែ មិថុនា កន្លងទៅ ក្រុមទាំងពីរស្មើគ្នា ១-១ ទៀត។
គិតចាប់តាំងពីឆ្នាំ ២០២៤ មក ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានប្រកួតអន្តរជាតិចំនួន ១៣ លើកក្នុងនោះ ឈ្នះ ៦ លើក ស្មើ ៣ លើក និងចាញ់ ៤ លើក ដែលចាត់ជាទុកជាស្ថិតិដ៏ល្អ។

ប្រវត្តិជួបគ្នា ៥ លើក
- កម្ពុជា ០-៤ ឥណ្ឌូណេស៊ី (ជម្រុះក្នុងពូល ពាន ASEAN Women’s Championship ឆ្នាំ ២០១៩ នៅថៃ)
- កម្ពុជា ០-០ ឥណ្ឌូណេស៊ី (សន្សំពិន្ទុពាន ASEAN Women’s Cup ឆ្នាំ ២០២៤ នៅឡាវ)
- កម្ពុជា ១-៣ ឥណ្ឌូណេស៊ី (វគ្គផ្តាច់ព្រ័ត្រ ពាន ASEAN Women’s Cup ឆ្នាំ ២០២៤ នៅឡាវ)
- កម្ពុជា ១-១ ឥណ្ឌូណេស៊ី (ជម្រុះក្នុងពូល ពាន ASEAN Women’s Championship ឆ្នាំ ២០២៥ នៅវៀតណាម)
- កម្ពុជា ១-១ ឥណ្ឌូណេស៊ី (មិត្តភាពអន្តរជាតិ ឆ្នាំ ២០២៦)

អត្ថបទ៖ វិរបុត្រ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


