ព័ត៌មានជាតិ
អាជីវករធ្វើពាងទឹកលក់ បញ្ជាក់ពីតម្លៃនិងការប្រើប្រាស់របស់ពលរដ្ឋទូទៅ
បច្ចុប្បន្ននេះ ទោះជាមានការរីកចម្រើននិងពេញនិយមនៃការប្រើប្រាស់អាងទឹកក្តី តែពាងទឹកនៅតែមានការប្រើប្រាស់ដដែលរបស់ប្រជាពលរដ្ឋមួយចំនួន។
លោក យ៉ែម សារឿន រស់នៅភូមិព្រែកយាយហ៊ិន២ ឃុំឬស្សីជ្រោយ បានរៀបរាប់ឲ្យដឹងថា ការប្រកបរបរធ្វើពាងទឹក គាត់ធ្វើអស់រយៈការ៣០ឆ្នាំមកហើយ គឺធ្វើពីរនាក់កូន ដោយក្នុង១ថ្ងៃធ្វើបាន៨ពាង។ លោកបញ្ជាក់ពីការធ្វើពាងថា ការធ្វើពាងទឹក គឺយកដីពីដំបូក ដីប្រាំង នៅតាមវាលស្រែ ឬដីឥដ្ឋច្រាំងទន្លេជាដើម។ លោកបញ្ជាក់ទៀតថា ការធ្វើពាងទឹក គឺយើងយកខ្សាច់មកលាយផ្សេងៗគ្នា បូកខាងក្រៅរួចដាក់ក្នុងលូនេះ ក្នុង១ថ្ងៃយើងធ្វើបាន៨ដែរ។

ទោះជាមានការកើនឡើងនៃការប្រើប្រាស់អាងទឹកក្នុងពេលបច្ចុប្បន្ន តែលោក យ៉ែម សារឿន ដែលជាអ្នកធ្វើពាងលក់រាប់សិបឆ្នាំរូបនេះ នៅតែបញ្ជាក់ទៀតថា ពាងទឹកនៅតែពេញនិយមដដែល របស់ប្រជាពលរដ្ឋ នៃការប្រើ ហើយប្រជាជនយើងមួយចំនួននៅតាមបណ្ដាខេត្តនានា ដាច់ស្រយាលវិញ គាត់ទិញយកទៅដាក់ទឹក ព្រោះតែពួកគាត់អត់ទាន់មានទឹកស្អាតចូលទៅដល់។ ជាពិសេសប្រជាជនយើងនៅខេត្តកំពង់ធំ និងនៅតាមបណ្ដាលខេត្តមួយចំនួនទៀត ជាពិសេសអ្នកដែលរៀបការដំបូងគាត់ពុំទាន់មានលុយឯណាធ្វើអាងទឹកនៅឡើយ គឺត្រូវតែពឹងផ្អែកលើទឹកភ្លៀងនេះហើយ ជូនកាលគាត់ទិញពាងទឹក១ ឬ២សិន យកទៅប្រើ ទម្រាំតែរកលុយបានធ្វើអាងទឹក ព្រោះពាងអស់លុយតិចជាងធ្វើអាងទឹក។

លោកបានបញ្ជាក់ពីតម្លៃលក់ពាងទឹកថា ពាង១លក់ក្នុងតម្លៃថេរ គឺ៦ម៉ឺនរៀល ដូច្នេះអ្នកទើបនឹងរៀបការថ្មីៗថ្មោងអាចមានលុយពី៤ទៅ១០ម៉ឺនរៀល អាចទិញពាងទឹកបានប្រើបានហើយ។
ពេលនេះទោះជាមានការឡើងធ្វើអាងស្តុកទឹកក្ដី តែការប្រើប្រាស់ពាងទឹកនៅតែពេញនិយមរបស់ប្រជាពលរដ្ឋយកទៅដាក់ទឹកប្រើប្រាស់ដដែល។
លោក យ៉ែម សារឿន រំលឹកឡើងវិញថា ក្រោយចប់កូវីដ១៩ លោកសង្ឃឹមនឹងមានទីផ្សារពាងទឹកឡើងវិញ និងសូមបងប្អូនខ្មែរយើងនៅតែជួយគាំទ្រដល់ពាងទឹកធ្វើដោយដៃកូនខ្មែរយើង៕
អត្ថបទ៖ រុងរឿង


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


