ព័ត៌មានជាតិ
ចោរឆក់កាបូបអ្នកធ្វើអនាម័យអស់លុយជាង១ពាន់ដុល្លារទាំងព្រឹកនៅខណ្ឌពោធិ៍សែនជ័យ
ជនសង្ស័យ១ក្រុមមានបក្ខពួក៤នាក់ បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេច ខណ:កំពុងជិះម៉ូតូទៅកន្លែងធ្វើការ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៧និង៣៥នាទី ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមមហាវិថី ឈ្នះឈ្នះ ភូមិស្រែតេជ្ជ: សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ជុំ ផា ហៅ ជាម ភេទស្រី អាយុ៤២ឆ្នាំ មុខរបរបុគ្គលិកកម្មករផ្នែកអនាម័យ មានទីលំនៅ ខេត្តកំពុងស្ពឺ បាត់បង់ក្នុងកាបូប លុយចំនួន៦០ម៉ឺនរៀល ខ្សែកប្លាទីន៥ជី ចិញ្ចៀនប្លាទីន ២,៥ជី ទូរស័ព្ទដៃ ១គ្រឿង អត្តសញ្ញាណប័ណ្ណ និងឯកសារមួយចំនួនទៀត សរុបជាទឹកប្រាក់អស់ជាង១ពាន់ដុល្លារ ។
ជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់ជិះម៉ូតូ ធ្វើដំណើរមកពីមើលផ្ទះនៅខេត្តកំពង់ស្ពឺ ឆ្ពោះទៅកន្លែងធ្វើការនៅខណ្ឌចំការមន ដោយធ្វើដំណើរកាត់តាមមហាវិថី ឈ្នះ ឈ្នះ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ១ក្រុមមានគ្នា៤នាក់ ជិះម៉ូតូហុងដាសេ១២៥ ចំនួន២គ្រឿង តាមពីក្រោយ ដល់ចំណុចកើតហេតុខាងលើ ក៏ក្រុមជនសង្ស័យ ឆក់យកកាបូបលុយរបស់គាត់គេចខ្លួនបាត់ ដែលធ្វើអោយរូបគាត់ដួលម៉ូតូរងរបួសផងដែរ ។

បើតាមប្រភពពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅទីតាំងកើតហេតុតែងតែមានបទល្មើសឆក់កើតឡើងជាហូរហែរ ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងណាស់ ។
ដោយបញ្ហានេះ ពួកគាត់សូមស្នើអាជ្ញាធរមានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ មេត្តាជួយពង្រឹងសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អប្រសើរផង៕
អត្ថបទ៖ រ៉ាវុទ្ធ

-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


