ព័ត៌មានអន្ដរជាតិ
មនុស្សទី ៣ ហើយ ដែលត្រូវសត្វដំរីព្រៃ ជាន់ស្លាប់ នៅក្បែរព្រំដែនខ្មែរ ក្នុងខេត្តច័ន្ទបុរី
នេះជាលើកទី៣ហើយ នៅក្នុងខែវិច្ឆិកានេះ ដែលមានករណីមនុស្សស្លាប់ដោយសារ សត្វដំរីព្រៃតាមជាន់សម្លាប់ នៅក្បែព្រំដែនកម្ពុជា។

ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ នៅភូមិ៧ ឃុំថាប់ឆាង ស្រុកសយដាវ ខេត្តច័ន្ទបុរី ប្រទេសថៃ ក្បែព្រំដែនស្រុកកំរៀង ខេត្តបាត់ដំបង។

គួរបញ្ជាក់ថាកាលពីដើមខែវិច្ឆិកា និងដើមសប្តាហ៍នេះ មានមនុស្សស្លាប់ចំនួន ២ នាក់ហើយ ដោយសារសត្វដំរីព្រៃដេញជាន់សម្លាប់។

ការជាន់សម្លាប់របស់សត្វដំរីព្រៃនេះ គឺបានសម្លាប់ទៅលើបុរសចំណាស់ម្នាក់ វ័យ ៧៦ ឆ្នាំ ដែលបានចូលទៅរករុក្ខជាតិផ្សេងៗនៅក្នុងព្រៃ ស្របពេលដែលសត្វដំរីព្រៃចេញរកចំណី ក៏ដេញជាន់សម្លាប់តែម្តង ព្រោះនៅកន្លែងកើតហេតុ មានស្លាកស្នាមដានជើងដំរីជាច្រើនផងដែរ ដែលបច្ចុប្បន្នអាជ្ញាធរបានប្រកាសដល់ប្រជាពលរដ្ឋ មិនឱ្យចូលទៅក្នុងព្រៃផ្តេសផ្តាស់ឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


