KPT+
ម៉ោង ៨ យប់នេះ អ្នកនិពន្ធ ម៉ីសន សុធារី សម្ពោធចេញភាគមួយ នៃប្រលោមលោកថ្មី «ទំនុកភ្លេងស្នេហ៍»
ប្រលោមលោក «ទំនុកភ្លេងស្នេហ៍» ជាស្នាដៃរបស់អ្នកនិពន្ធ ម៉ីសន សុធារី នឹងសម្ពោធចេញភាគទីមួយក្នុងយប់នេះ នៅលើវេបសាយឌីជីថល របស់អ្នកនិពន្ធផ្ទាល់តែម្ដង។

យ៉ាងណាមិញ សាច់រឿងស្នេហាដ៏អន្លង់អន្លោចនេះ អ្នកនិពន្ធធ្លាប់បានឃោសនាជាង ៨ ខែមកហើយ នៅលើវេបសាយឌីជីថល។ ខណៈអ្នកនិពន្ធបានប្រកាសថា នឹងចេញភាគមួយនាយប់នេះ។
«ទំនុកភ្លេងស្នេហ៍» ជាប្រលោមលោកបែបយុវវ័យ បរិយាយអំពីវ័យជំទង់ឬក្មេងៗ ដែលប្រាថ្នាកសាងកេរ្តិ៍ឈ្មោះក្នុងពិភពចម្រៀងនិងដូរតន្ត្រី។ ក្នុងនោះកញ្ញា អង្គ លក្ខិណា ជាតួឯកស្រី ជាមួយចរិតលក្ខណៈជាអ្នកស្រលាញ់ការតែងនិពន្ធ ទាំង ទំនុកភ្លេង និងទំនុកច្រៀង ដោយបានជួយជ្រោមជ្រែងតួប្រុស លោក សក្តាវណ្ណ ឲ្យល្បីល្បាញ ប៉ុន្តែក្រោយមកពួកគេបានបែកបាក់គ្នា ដោយសារហេតុផលជាច្រើន ។

ដោយឡែក អ្នកនិពន្ធ ម៉ីសន សុធារី ក៏បានមានប្រសាសន៍ថា យុវវ័យនិងអ្នកដែលកំពុងស្ថិតក្នុងវិស័យសិល្បៈ នឹងរៀនសូត្របានច្រើន ពីប្រលោមលោកមួយនេះ មិនខុសពីរឿង «ស្រទន់មន្តស្នេហ៍» ឡើយ។
គួរបញ្ជាក់ថា ប្រលោមលោកចុងក្រោយរបស់អ្នកនិពន្ធរូបនេះ «ថ្ងៃចាស់វិលវិញ» និង រឿង «ថ្ងៃណាមួយ» កំពុងតែមានប្រជាប្រិយភាពខ្លាំង ក្នុងចំណោមសិស្សានុសិស្ស ដោយសារអត្ថន័យអប់រំជីវិតជាច្រើនជំពូក បង្កប់ក្នុងសង្វាក់រឿង។

អ្នកនិពន្ធក៏រំពឹងថា យុវវ័យ នឹងចំណាយពេលអានប្រលោមលោកអប់រំចិត្ត ឲ្យមានសន្ទុះ យ៉ាងហោចណាស់ ស្មើទៅនឹងរឿងប្រភេទ ភ័យរន្ធត់ឬស្នេហា ស្រើបស្រាល ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖៣ ចំណុចធំៗ ក្នុងប្រលោមលោក «ថ្ងៃណាមួយ»ដែលអ្នកនិពន្ធខំជម្នះសម្រិតសម្រាំងឡើង
ចុចអាន៖សំណុំរឿងសុភាប្រុស “បន្ទប់ពិសោធន៍ L-34” កំពុងនាំអ្នកអានទៅបំបែកក្ដីបែបរន្ធត់ម្ដងទៀត
ចុចអាន៖អ្នកស្រី ម៉ីសន សុធារី បង្ហើប ៥ ចំណុចសម្គាល់ថា បុគ្គលនោះអាចក្លាយជាអ្នកនិពន្ធអាជីពបាន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


