ព័ត៌មានជាតិ
កម្ពុជាអាចនាំទំនិញនិងផលកសិកម្មត្រង់ទៅចិនដោយមិនឆ្លងកាត់ប្រទេសទី៣ដូចមុន
កម្ពុជា កំពុងចរចាជាកញ្ចប់ ចំពោះការនាំចេញទំនិញ និងផលកសិកម្មដោយត្រង់ទៅប្រទេសចិន។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកានេះ។

សម្តេចតេជោ មានប្រសាសន៍ដូច្នេះថា «កន្លងទៅទំនិញរបស់កម្ពុជាមួយចំនួន ចេញពីកម្ពុជាឆ្លងកាត់ប្រទេសទី៣ ឥឡូវត្រូវទៅផ្ទាល់ជាមួយនឹងការមកដល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជាចិនផង និងរវាងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់ នឹងចូលនៅថ្ងៃទី១ខែ មករា ឆ្នាំ ២០២២។ ដូច្នេះធ្វើឲ្យកម្ពុជារបស់យើងមានលទ្ធភាពកាន់តែច្រើន ក្នុងការពង្រឹងនូវវិស័យកសិកម្ម និងការនាំចេញនូវផលិតផលកសិកម្មទៅក្រៅប្រទេស ដែលចិនចំណែកដ៏ធំក្នុងនាំចេញ និងអឺរ៉ុបក៏យើងនាំចេញសម្រាប់អង្ករល្អ»។

ទន្ទឹមនេះសម្តេចតេជោ បានលើកឡើងថា លោក Ly Keqiang នាយករដ្ឋមន្រ្តីចិន ចាប់អារម្មណ៍លើមៀនប៉ៃលិន ឬតាង៉ែន ដោយចិននឹងផ្តល់លក្ខណៈពិសេស ត្រួតពិនិត្យគុណភាពតាមប្រព័ន្ធអនអនឡាញ។
លើសពីនេះទៀត នាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ សម្តេចនាយករដ្ឋមន្រ្តី បានប្រាប់លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាថា នៅខេត្តកំពង់ចាម ជាតំបន់ចេក ពោលគឺចេកនៅកំពង់ចាមមានច្រើនជាងគេ (ចេកចម្ការលើ ចេកស្ទឹងត្រង់)។
កម្ពុជា និងចិនបានប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១០ពាន់លានដុល្លារនៅឆ្នាំ ២០២៣ ពោលគឺកាលពីឆ្នាំ ២០២០ មាន ៨,១ពាន់លានដុល្លារ ដោយបានធ្លាក់ចុះ ៥,២ ភាគរយធៀបនឹងឆ្នាំ ២០១៩។
សូមបញ្ជាក់ថា កម្ពុជា នាំចេញទំនិញទៅកាន់ប្រទេសចិនក្នុងត្រីមាសទី ៣ មានការកើនឡើង ៥២%។ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កម្ពុជា នាំចេញទំនិញទៅកាន់ប្រទេសចិនមានតម្លៃជាង ១,១ ពាន់លានដុល្លារនៅក្នុងត្រីមាសទីបីឆ្នាំនេះ កើនឡើង ៥២,៧៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕
អត្ថបទ៖ ទួន សុផល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


