Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ ៖ កម្ពុជានឹងជួយជ្រោមជ្រែង ដើម្បីឲ្យពិភពលោក​មានសន្តិភាពគ្រប់ទីកន្លែង​

បានផុស

នៅ

ការលើកឡើង​របស់​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើឡើង​នៅក្នុង​ព្រះរាជសារ​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោក António Gutteres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ដែល​កម្ពុ​ជាថ្មី​ទើប​ទទួលបាន​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ គឺជា​ការឆ្លើយតប និង​ថ្លែងអំណរគុណ​ចំពោះ​សារលិខិត​ចូលរួម​អបអរសាទរ​របស់លោក António Gutteres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ក្នុងឱកាស​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា ខួប​លើក​ទី​៦៨​។​

នៅក្នុង​ព្រះរាជសារ ព្រះអង្គ​បានលើកឡើង​ថា ព្រះរាជាណាចក្រ​កម្ពុជា នឹង​បន្ត​ចាត់វិធានការ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អាកាសធាតុ និង​ខិតខំ​ប្រឹងប្រែង ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ក៏ដូចជា​ជួយ​ពង្រឹង​អង្គការសហប្រជាជាតិ និង​កសាង​ពិភពលោក​ឱ្យ​កាន់តែ​ល្អប្រសើរ និង​សន្តិភាព​សម្រាប់​ទាំងអស់គ្នា​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី ឧបត្ថម្ភថវិកាសរុប៥០ម៉ឺនដុល្លារ ដល់សមាគមសិល្បករខ្មែរ​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​សេចក្តីប្រកាស​ព័ត៌មាន​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជួយ​ពលការ​នី​ខ្មែរ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចធិបតី​ បញ្ជាឱ្យរៀបចំប្រកួតក្បាច់គុនល្បុកតោ គុនខ្មែរ ខម ស្រងែពែន​  ដើម្បីគាស់រំលើងក្បាច់គុនឡើងវិញ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចធិបតី ណែនាំឱ្យសមាគមសិល្បករខ្មែរ​ ជួយចាស់ជរា ក្មេងកំព្រា   និងបន្តជួយទ្រទ្រង់ជីវភាពសិល្បករចាស់ជរា

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ម៉ាលី

Sokha Hotels

ព័ត៌មានពេញនិយម