នយោបាយ
ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ៖ បើយុវជនគាំទ្របក្សនយោបាយណាមួយច្រើន គណបក្សនោះនឹងទទួលជ័យជំនះ
ការលើកឡើងរបស់លោក ជីវ កក្តា ប្រធានគណបក្សខ្មែរស្រឡាញជាតិបានធ្វើឡើងនៅក្នុងពិធីជួបប្រជុំចលនាយុវជនគណបក្សខ្មែរស្រឡាញ់ជាតិ នាព្រឹកនៅថ្ងៃទី២៨ ខែវិច្ចិកា ឆ្នាំ២០២១ នេះ ដែលបានធ្វើឡើងនៅទីស្នាក់ការកណ្ដាល ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានយុវជនចូលរួមសរុបប្រមាណជា៣០០នាក់។
ថ្លែងទៅកាន់ពិធីនោះ លោក ជីវ កត្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិបានលើកឡើងថាការដែលគណបក្សសម្រេចបង្កើតចលនាយុវជន គឺប្រមូលផ្ដុំយុវជនខ្មែរគ្រប់មជ្ឈដ្ឋានឲ្យចូលរួមចលនានយោបាយរបស់គណបក្ស និងដើម្បីបំផុសយុវជន និងបណ្ដុះបណ្ដាលយុវជន ឲ្យមានមនសិការជាតិពិតប្រាកដ និងមានស្មារតីទទួលខុសត្រូវចំពោះការរៀបចំសង្គមជាតិឲ្យបានល្អប្រសើរ ព្រមទាំងដើម្បីជំរុញលើកតម្កើងសីលធម៌ សច្ចធម៌ យុត្តិធម៌ សេរីភាព ប្រជាធិបតេយ្យ និងភាពថ្លៃថ្នូរ របស់យុវជនខ្មែរទូទៅ។

ជាមួយគ្នានោះ គឺជំរុញលើកទឹកចិត្តយុវជន និស្សិត ឲ្យមានស្មារតីស្រឡាញ់ជាតិ ស្រឡាញ់ការសិក្សា និងមានសេចក្តីក្លាហាន ក្នុងការបញ្ចេញមតិ ដើម្បីចូលរួមកសាងសង្គមជាតិរបស់យើង និងលើកទឹកចិត្តឲ្យយុវជន និស្សិត ផ្ដួចផ្ដើមគំនិត ជំរុញការកែទម្រង់ប្រព័ន្ធអប់រំ ឲ្យមានលក្ខណៈទំនើបស្របទៅតាមតម្រូវការ នៃសង្គមជាតិ។
លោក ជីវ កត្តា អះអាងថា យុវជនមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍនៅក្នុងសង្គមជាតិ ហើយការបោះឆ្នោតមួយ ដែលមានលក្ខណៈត្រឹមត្រូវ យុត្តិធម៌ លុះត្រាតែមានការចូលរួមពីយុវជន បញ្ញវ័ន្ត និងនិស្សិត។ លោកថា គ្មានប្រទេសណាមួយចាត់ទុកយុវជនជាសត្រូវនោះទេ។ យុវជនខ្លាំង ប្រទេសជាតិត្រូវខ្លាំង បើយុវជនងាកទៅគាំទ្រគណបក្សនយោបាយណាមួយច្រើនហើយនោះ គណបក្សនោះនឹងទទួលបានជ័យជំនះ។


សូមបញ្ជាក់ថា គណបក្សខ្មែរស្រឡាញ់ជាតិ (CNLP) គឺជាគណបក្សមួយក្នុងចំណោមគណបក្សចំនួន៧ ដែលបានបំបែកចេញពីអតីតគណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវបានរំលាយដោយតុលាការ។ គណបក្សនេះ រួមគ្នាបង្កើតឡើងដោយ ក្រុមអតីតថ្នាក់ដឹកនាំ CNRP ដែលមានលោក ជីវ កត្តា, លោក ស៊ឹម សុវណ្ណនី, លោក កង គឹមហាក់ និងលោក ខឺយ ស៊ីនឿន ជាដើម។
លោក ជីវ កត្តា ធ្លាប់បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតមួយថា មូលហេតុដែលក្រុមអតីតថ្នាក់ដឹកនាំនៃអតីត CNRP សម្រេចរួមគ្នាបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិនេះឡើង ដោយសារមើលឃើញថា ក្រុមអ្នកស្នេហាប្រជាធិបតេយ្យបានបែកបាក់គ្នាយ៉ាងខ្លាំង ហើយគណបក្សថ្មីនេះ គឺជាគណបក្សដែលប្រកាន់គោលការណ៍អហិង្សា និងធ្វើនយោបាយតាមការកំណត់របស់រដ្ឋធម្មនុញ្ញកម្ពុជា ព្រមទាំងបន្តគោលនយោបាយរបស់អតីតគណបក្សសង្រ្គោះជាតិ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ