ព័ត៌មានជាតិ
លោក ជីវ កក្តា ប្រកាសរំលាយបក្ស និងកៀរគរសមាជិកទៅសុំចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ប្រធាន និងអនុប្រធាន និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន ៩រូប នៃគណបក្សខ្មែរស្រលាញ់ជាតិ បានប្រកាសរំលាយគណបក្សខ្មែរស្រលាញ់ជាតិ ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២នេះតទៅ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលចុះហត្ថលេខាដោយលោក ជីវ កក្តា ប្រធានគណបក្សខ្មែរស្រលាញ់ជាតិ នៅថ្ងៃសុក្រនេះ បានបញ្ជាក់ថា មូលហេតុ នៃការរំលាយគណបក្សខ្មែរស្រលាញ់ជាតិ គឺដោយសារតែមើលឃើញការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យប្រទេសកម្ពុជា មានសន្តិភាព ការអភិវឌ្ឍ និងអនាគតរុងរឿង ជាពិសេសកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២កន្លងទៅនេះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺបង្ហាញយ៉ាងច្បាស់អំពីការគិតគូរ ផលប្រយោជន៍របស់ជាតិជាធំ។
សេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា «ដូច្នេះពុំមានហេតុផលណាមួយ ដែលយើងខ្ញុំនៅបន្តប្រឆាំងនឹងការដឹកនាំរបស់សម្ដេចតេជោ និងគណបក្សប្រជាជនតទៅទៀតទេ»។
ជាមួយគ្នានេះ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន ៩រូប នៃគណបក្សខ្មែរស្រលាញ់ជាតិ ក៏បានអំពាវនាវឲ្យសមាជិកគណៈកម្មាធិការនាយក និងសមាជិករបស់គណបក្សខ្មែរស្រលាញ់ជាតិ និងបងប្អូនដែលកំពុងស្ថិតនៅក្នុងបក្សប្រឆាំង នាំគ្នាចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកកសាងប្រទេសទាំងអស់គ្នា៕

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


