ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនមួយទៀត អះអាងថា ថ្នាំរបស់ខ្លួន អាចយកឈ្នះ Omicron បាន
ក្រុមហ៊ុនឱសថ GlaxoSmithKline នៅថ្ងៃព្រហស្បតិ៍ទី២ខែធ្នូនេះបាននិយាយថា ការវិភាគមន្ទីរពិសោធន៍នៃការព្យាបាលជំងឺកូវីដ១៩ ផ្អែកលើអង់ទីគ័រដែលខ្លួនកំពុងអភិវឌ្ឍជាមួយដៃគូអាមេរិក Vir បានបង្ហាញថា ថ្នាំរបស់ខ្លួនមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងថ្មី Omicron។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនផលិតថ្នាំអង់គ្លេសមួយនេះបាននិយាយថា ការធ្វើតេស្តមន្ទីរពិសោធន៍ និងការសិក្សាលើសត្វកណ្តុរបានបង្ហាញថា ថ្នាំ Sotrovimab មានសមត្ថភាពប្រឆាំងនឹងមេរោគដែលត្រូវបានបង្កើតឡើងដោយវិស្វកម្មជីវសាស្រ្តដោយ មេរោគនេះមានផ្ទុកបម្រែបម្រួលសំខាន់ៗមួយចំនួនដូចទៅនឹងវីរុសបំប្លែងថ្មី Omicron ដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើតេស្តកំពុងបន្តដើម្បីបញ្ជាក់លទ្ធផល ប្រឆាំងនឹងបម្រែបម្រួលរបស់វីរុស Omicron ទាំងអស់ ហើយការធ្វើបច្ចុប្បន្នភាពត្រូវបានគេរំពឹងទុកថានឹងបញ្ចេញនៅចុងឆ្នាំនេះ។

ព័ត៌មាននេះកើតឡើង បន្ទាប់ពីគណៈកម្មាធិការជំនាញមួយ បានបោះឆ្នោតដើម្បីផ្តល់អនុសាសន៍ឲ្យរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) អនុញ្ញាតថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩របស់ក្រុមហ៊ុន Merck សម្រាប់មនុស្សពេញវ័យដែលមានហានិភ័យខ្ពស់។
វាជាថ្នាំប្រឆាំងមេរោគដំបូងគេ ដែលអាចមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនដ៏ធំទូលាយរួមទាំងមេរោគ Omicron ដ៏កាចសាហាវផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អង់គ្លេស ទិញវ៉ាក់សាំងជាង ១០០លានដូសបន្ថែម ទុកចាក់ដូសទី៤ ទី៥ ដើម្បីប្រយុទ្ធជាមួយ Omicron
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


