Connect with us

នយោបាយ

សម្តេចតេជោ៖ ក្រុមអ្នកវិភាគនិយាយវិភាគតែរឿងគ្រួសារសម្តេច ដើម្បីសុំសិទ្ធជ្រកកោននៅក្រៅប្រទេស

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃសៅរ៍នេះ បានបង្ហោះបង្ហាញនូវរូបភាពសម្តេចជាមួយលោក ហ៊ុន សែន និងជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ នៅលើទំព័រហ្វេសប៊ុក។ ជាមួយរូបភាពទាំងនេះ សម្តេចតេជោ បានអះអាងថា នឹងធ្វើឱ្យក្រុមវិភាគយកទៅវិភាគបានយ៉ាងហោចណាស់មួយសប្តាហ៍ ដើម្បីមានការងារធ្វើរកលុយចិញ្ចឹមជីវិត ឬសុំសិទ្ធជ្រកកោននៅក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ បានសរសេរបែបនេះថា៖ «កន្លងមកមានក្មួយៗដែលនិយមលេងរូបថត បានផ្គុំរូបថតខ្ញុំជាមួយកូនប្រុសច្បងរបស់​ខ្ញុំហ៊ុន ម៉ាណែត និងផ្គុំរូបថតខ្ញុំ និងភរិយាជាមួយរូបថត ម៉ាណែត និងភរិយា។ គាត់បានប្រាប់ខ្ញុំថា លោកអ៊ំសង្ហាដូចបងម៉ាណែត និងក្មួយខ្លះនិយាយថា អ៊ំប្រុស អ៊ំស្រីសង្ហា ដូចបងម៉ាណែត និងប្រពន្ធគាត់។ ខ្ញុំបានប្រាប់ទៅក្មួយៗវិញថា តើម៉ាណែតបង្កើតអ៊ំ ឬអ៊ំបង្កើតម៉ាណែត?»។

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា៖«អត្ថបទមួយនេះនឹងធ្វើឱ្យក្រុមវិភាគយកទៅវិភាគបានហោចណាស់មួយសប្តាហ៍ ដើម្បីមានការងារធ្វើរកលុយចិញ្ចឹមជីវិត ឬសុំសិទ្ធជ្រកកោននៅក្រៅប្រទេស។​ថ្ងៃមុនគេវិភាគរឿងចៅទី២១ស្រក់ទឹកភ្នែកតែមិនយំ។ ល្អហើយ ខ្ញុំមានចៅ២២នាក់ និងកូនបង្កើតកូនប្រសារ១០នាក់ទៀតដែលខ្ញុំនឹងជួយពួកអ្នកឱ្យធ្វើការវិភាគតែរឿងគ្រួសារខ្ញុំ ដោយមិនចាំបាច់ទៅវិភាគរឿងផ្សេងនាំលំបាក។ នេះជាវិធីរុញទូកបណ្តោយទឹក ដើម្បីតម្រូវចិត្តក្រុមវិភាគល្ងង់ទូ»។

សូមបញ្ជាក់ថា រឿងសម្តេចតេជោ ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែតនេះ ត្រូវបានអ្នកវិភាគ និងសាធារណមតិលើកឡើងឥតដាច់នាពេលប៉ុន្មានថ្ងៃនេះ។ នេះ គឺបន្ទាប់ពីសម្តេចតេជោ បានប្រកាសជាសាធារណៈកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ថា សម្តេចគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនៃកម្ពុជានាពេលអនាគត។ មហាជនជាច្រើនឥតគណនា បានប្រកាសគាំទ្រជាបន្តបន្ទាប់ទាំងតាមរយៈបណ្តាញសារព័ត៌មាន ​និងទាំងតាមរយៈបណ្តាញទំនាក់ទំនងសង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម