ព័ត៌មានជាតិ
មន្រ្តីសុខាភិបាលរៀបចំបទសម្ភាសន៍ ពីបច្ចុប្បន្នភាពវីរុសបំប្លែងថ្មី អូមីក្រុង
ក្រសួងសុខាភិបាលនឹងរៀបចំបទសម្ភាសន៍ស្តីពីបច្ចុប្បន្នភាពវីរុសកូវីដ-១៩ បំប្លែងថ្មីឈ្មោះ អូមីក្រុងនៅ ថ្ងៃទី៩ធ្នូឆ្នាំ២០២១ នៅ ទីស្តីការក្រសួង។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី០៧ធ្នូនេះថា ក្រសួងសុខាភិបាល នឹងរៀបចំបទសម្ភាសន៍រួមគ្នាមួយរវាង លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដើម្បីធ្វើបច្ចុប្បន្នភាពអំពី វីរុសកូវីដ-១៩ បំប្លែងថ្មីឈ្មោះ អូមីក្រុង។

បទសម្ភាសន៍នេះនឹងប្រព្រឹត្តិទៅ ចាប់ពីម៉ោង១៣´រហូតដល់ម៉ោង១៤រសៀលនៅ ថ្ងៃទី០៩ខែធ្នូឆ្នាំ២០២១។
កន្លងមកក្រសួងសុខាភិបាលតែងតែរៀបចំសន្និសិទសារព័ត៍មាន ដើម្បីបញ្ជាក់ពីការវិវត្តន៍នៃជំងឺកូវីដ១៩និងវិធានការថ្មីៗសម្រាប់ទប់ស្កាត់ជំងឺកូវីដ១៩។ ប៉ុន្តែចាប់ពីស្ថានភាពជំងឺកូវីដ១៩មានការផ្ទុះឡើងខ្លាំងពិសេសព្រឹត្តិការណ៍សហគមន៍២០កម្ភៈរួចមក ក្រសួងបានផ្អាកការធ្វើសន្និសីទជាបណ្តោះអាសន្ន ដើម្បីការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


