សុខភាព
ចេះតិចនិកតែ ៣យ៉ាងនេះ ជួយបង្កើន IQ កូនឱ្យខួរក្បាលឆ្លាតវៃ
មានការណែនាំម៉ាក់ប៉ាជាច្រើនទាក់ទងទៅនឹងការចិញ្ចឹមកូនឲ្យមានសុខភាពល្អ អាកប្បកិរិយាថ្លៃថ្នូរ និងមានប្រាជ្ញាវាងវៃ។ ប៉ុន្តែ អាចពិបាកសម្រាប់ម៉ាក់ប៉ាបន្តិច ដោយសារមិនដឹងថាអ្វីគួរធ្វើតាម និងអ្វីមិនគួរអនុវត្តពេលចិញ្ចឹមកូន។ ដូច្នេះហើយ ដើម្បីសម្រួលដល់គ្នាយើងជាម៉ាក់ប៉ា អត្ថបទនេះមានដំបូន្មានល្អៗពីការជួយបង្កើន IQ កូនចែករំលែកដោយវេជ្ជបណ្ឌិត Bryan Roche ជាអ្នកចិត្តសាស្ត្រខាងអាកប្បកិរិយាដែលផ្អែកលើការសិក្សាបែបវិទ្យាសាស្ត្រ។
១. ផ្ដល់អូមេហ្គា ៣ ឲ្យកូនញ៉ាំ

មានមនុស្សមួយចំនួនគិតថា អាស៊ីដខ្លាញ់អូមេហ្គា ៣ ជាអាហារដែលមនុស្សចាស់ញ៉ាំ ដើម្បីបង្ការជំងឺសរសៃឈាមបេះដូង។ ប៉ុន្តែ អាស៊ីដអូមេហ្គា ៣ ជួយពង្រឹងមុខងារខួរក្បាលក្មេងៗ ហើយបើអាអូនបានញ៉ាំតាំងពីក្មេងមក កាន់តែល្អ ព្រោះវាជួយបង្កើន IQ កូន។ អូមេហ្គា ៣ អាចរកបាននៅក្នុងទឹកដោះម្ដាយ សាច់ត្រី បន្លែស្លឹកបៃតង និងពពួកសណ្ដែក។ វេជ្ជបណ្ឌិតខាងលើក៏ណែនាំឲ្យម៉ាក់ប៉ាផ្ដល់ប្រូតេអ៊ីនឲ្យកូនញ៉ាំបានច្រើនព្រោះវាមានសារធាតុ Amino Acid ដែលជួយទ្រទ្រង់ដំណើរការខួរក្បាល។
២. សរសើរការខិតខំប្រឹងប្រែង

តិចនិកមួយទៀតដើម្បីជួយបង្កើន IQ កូន គឺការសរសើរលើដំណើរការ និងការខិតខំប្រឹងប្រែងរៀនសូត្ររបស់កូន ដោយមិនផ្ដោតសំខាន់លើលទ្ធផលនៃការសិក្សាពេក។ ការសរសើរទៅលើការខិតខំប្រឹងប្រែងរបស់កូនជួយជំរុញទឹកចិត្តកូនឲ្យបន្តនូវអ្វីៗដែលគេកំពុងធ្វើ ដើម្បីទទួលបានលទ្ធផលល្អ។
៣. និយាយជាមួយ និងអានឲ្យកូនស្ដាប់

លោក Roche បន្តឲ្យដឹងថា ការសន្ទនាកាន់តែច្រើនជាមួយកូន កាន់តែធ្វើឲ្យពូកគេឆ្លាតវៃ។ ការលេងហ្គេមសាមញ្ញៗ នៅតាមដងផ្លូវពេលធ្វើដំណើរ ឬចេញពីរៀន ក៏អាចបង្កើន IQ កូនដូចជា ឲ្យកូនរាប់លេខ អក្សរ ឬរាយនាមសត្វដែលគេចូលចិត្ត ដែលអាច រំញោចដល់ភាពឆ្លាតវៃរបស់កូនកាន់តែខ្លាំង។ ការអានឲ្យកូនៗស្ដាប់ក៏មានប្រយោជន៍ខ្ពស់ដែរ ព្រោះក្មេងៗដែលម៉ាក់ប៉ាតែងអានឲ្យស្ដាប់ជាប្រចាំ ភាគច្រើនមាន IQ ខ្ពស់ជាងក្មេងធម្មតា។
លោកបន្ថែមថា ម៉ាក់ប៉ាគួរតែចាប់ផ្ដើមនិយាយលេងជាមួយកូន និងអានឲ្យកូនស្ដាប់តាំងពីអាអូននៅតូចមកម្ល៉េះ។ យោងតាមការសិក្សាបង្ហាញថា ខណៈដែលការនិយាយ និងអានមានប្រយោជន៍ ប៉ុន្តែប្រយោជន៍ទាំងនោះអាចនឹងបានផល បើយើងអនុវត្តវាពេលអាអូនមានអាយុ៤ឆ្នាំហើយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ក្មេងមាន IQ ទាប ឬខ្ពស់ អាចសង្កេតមើលសញ្ញាទាំងនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


