Connect with us

ព័ត៌មានអន្ដរជាតិ

កុមារសម្រាលក្នុងអំឡុងនៃជំងឺរាតត្បាតកូវីដ-១៩ មានកម្រិត IQ ធ្លាក់ចុះ

បានផុស

នៅ

ការសិក្សាមួយបានអះអាងថា ទារកដែលសម្រាលក្នុងអំឡុងនៃជំងឺរាតត្បាត មានកម្រិត IQ ធ្លាក់ចុះ ទាបជាងទារកដែលសម្រាលមុនពេលរីរុសកូវីដ-១៩លេចឡើង។

Israeli study: Babies born to vaccinated moms have COVID-fighting  antibodies | The Times of Israel
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Brown នៅលើរដ្ឋ Rhode Island សហរដ្ឋអាមេរិក បានរកឃើញថា ទារកចាប់កំណើតអំឡុងខែមីនា រហូតខែកក្កដា ឆ្នាំ ២០២០ មានសមត្ថភាពយល់ដឹង ការប្រើពាក្យសំដី និងសកម្មភាពរាងកាយចុះខ្សោយ តិចជាងកុមារដែលប្រសូតមុនពេលមានវីរុសកូវីដ-១៩។

IQ ជាមធ្យមរបស់កុមារអាយុពី ៣ ខែដល់ ៣ ឆ្នាំបានធ្លាក់ចុះពី ១០០ មកត្រឹមតែ ៧៩ ពិន្ទុប៉ុណ្ណោះ ក្នុងកំឡុងពេលនេះ។ អ្នកវិទ្យាសាស្ត្របញ្ជាក់បន្ថែមថា ករណីនេះកាន់តែជះផលអវិជ្ជមានចំពោះក្មេងប្រុស និងកុមារមកពីគ្រួសារក្រីក្រ។

Pregnant mothers and babies born during COVID-19 pandemic threatened by  strained health systems and disruptions in services

ការស្រាវជ្រាវបានសិក្សាទៅលើកុមារចំនួន ៦៧២ នាក់នៅ Rhode Island ដោយតេស្តកុមារលើការនិយាយស្ដី និងមូលដ្ឋាននៃការរៀនដំបូង ដើម្បីវាយតម្លៃការអភិវឌ្ឍរបស់ពួកគេ។

អ្នកវិទ្យាសាស្ត្ររកឃើញថា IQ របស់កុមារដែលមានជីវភាពក្រីក្របានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដែលមូលហេតុដោយសារកង្វះការថែទាំផង និងដោយសារបិទខ្ទប់ផង។ ដោយឡែកការបិទខ្ទប់ ពិតជាប៉ះពាល់ដល់ការលូតលាស់ផ្នែកបញ្ញាសា្មរតីរបស់កុមារ ព្រោះថាកំលុងពេលនេះ  កុមារអាក់ខានសកម្មភាពរាងកាយ ការហ្វឹលហាត់ខួរក្បាល និងបាត់បង់ទំនាក់ទំនងសង្គម។

Pregnant mothers and babies born during COVID-19 pandemic threatened by  strained health systems and disruptions in services

វេជ្ជបណ្ឌិត Sean Deoni ជាអ្នកដឹកនាំការសិក្សាថ្លែងប្រាប់កាសែត The Guardian ថា ការធ្លាក់ចុះនៃពិន្ទុ IQ ពិតជាចាំបាច់ណាស់ចំពោះការលូតលាស់របស់កុមារ ជាពិសេសវាបង្កផលប៉ះពាល់ទៅលើការយល់ដឹងសំខាន់ៗរបស់ពួកគេ។

លទ្ធផលសិក្សាបង្ហាញថា វត្តមាននៃមេរោគ SARS-CoV-2 បង្កផលអវិជ្ជមានដល់ការអភិវឌ្ឍលើទារកនិងកុមារ ដោយវាបណ្តាលឱ្យមានការធ្លាក់ចុះនៃភាពវៃឆ្លាតចំពោះក្មេងៗ។ ក្រៅពីនោះ វាអាចបង្កឱ្យកុមារមានអារម្មណ៍ភ័យខ្លាច និងអាចមានផលប៉ះពាល់ដល់ការយល់ដឹងរយៈពេលវែង ព្រមទាំងបង្កជាជំងឺដាច់សរសៃឈាមខួរក្បាល ឬខ្សោយអង្គចងចាំផងដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖​ Daily Mail

ចុចអាន៖ ប្រយ័ត្នឲ្យមែនទែន! កុមារកំពុងជាមុខសញ្ញាធំនៃវីរុសបំប្លែងខ្លួន Delta

ចុចអាន៖ អ្នកជំនាញ៖ ចំពោះស្ត្រីឆ្លងកូវីដក្នុងអំឡុងពេលមានផ្ទៃពោះ អាចប្រឈមនឹងកើតកូនមិនគ្រប់ខែឬឈានដល់ស្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៨ នាទី មុន

រថយន្តក្រុងធ្លាក់ជ្រោះនៅអាហ្វ្រិកខាងត្បូង ស្លាប់មនុស្ស៤៥នាក់ រស់តែកុមារីអាយុ៨ឆ្នាំម្នាក់

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

លោក ហ្សេលេនស្គី ថា ទាល់មានខែលការពារអាកាស ទើបប្រជាជនអ៊ុយក្រែន យកកូន

ព័ត៌មានជាតិ១១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

Sokha Hotels

ព័ត៌មានពេញនិយម