Connect with us

ព័ត៌មានជាតិ

ថ្ងៃនេះនៅបេនឡានច្បារអំពៅចាប់ផ្តើម​មាន​​សក្មភាពអ៊ូអរ​ជាង​សប្តាហ៍​បន្តិច​

បានផុស

នៅ

ទិដ្ឋភាពក្នុងបេនឡានផ្សារច្បារអំពៅនាថ្ងៃទី៧ ខែធ្នូគឺមានរថយន្តដឹកអីវ៉ាន់ចេញទៅតាមបណ្តាខេត្តនឹងរថយន្តតាក់ដឹកអ្នកដំណើរមានសភាពអ៊ូអរវិញហើយខុសផ្លែកពីប៉ុន្មានថ្ងៃមុន។ ប៉ុន្មាន​​មុនស្ងប់ស្ងាត់​ដោយសារ​​មានការ​ឆ្លងរីករាលដាននៃ​កូវីដ១៩​ ខ្លាំងនៅតំបន់នោះ។

យោងតាមប្រសាសន៍លោក ឡោ សុផល ដែលប្រចាំការនៅបេនឡានច្បារអំពៅបានឲ្យដឹងថា នៅថ្ងៃនេះមានសភាពអ៊ូអរវិញហើយ ដោយក្នុងមានរថយន្តដឹកជញ្ជូនអីវ៉ាន់ចេញពីផ្សារច្បារអំពៅឆ្ពោះទៅតាមបណ្តាខេត្ត បានមកដឹកជញ្ជូនវិញហើយ។ទន្ទឹមនឹងនោះរថយន្តតាក់សុីដឹកអ្នកដំណើរក៏បានចូលមកដឹកផងដែរ។

លោក ឡោ សុផល បានបញ្ជាក់ដែរថា រាល់អ្នកដំណើរក៏ដូចជាមន្ត្រីប្រចាំការនិងអ្នកចេញចូលក្នុងបេនគឺលោកតម្រូវឲ្យពាក់ម៉ាស់គ្រប់ៗគ្នាហើយចំពោះពុំបានពាក់ម៉ាស់គឹមន្ត្រីប្រចាំនៅបេនឡានបានផ្តល់ជូនដើម្បីឲ្យពាក់នៅចំពោះមុខដែលសកម្មភាពនេះក្នុងបំណងចូលរួមថែរក្សាអនាម័យរៀងៗខ្លួនដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីចួលរួមបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវិដ១៩គឺធ្វើបែបនេះជារៀងរាល់ថ្ងៃពុំមែនអនុវត្តន៍តែមួយចំអឹនកំពិសនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុផល បានបញ្ជាក់ទៀតថា ទាំងរូបលោកក៏ដូចជាប្រជាពលរដ្ឋបានធ្វើការតាមដានសភាពការវិវត្តនូវជំងឺកូវិដ តាមហ្វេសប៊ុករបស់ សម្តេចតេជោ សែន គឺទឹកមុខរបស់សម្តេច ពោពេញទៅដោយភាពព្រួយបារម្មណ៍ខ្លាចជំងឺនេះឆ្លងរាលដាលដល់ប្រជាពលរដ្ឋកម្ពុជាយើងខ្លាំងណាស់។ដើម្បីជាការតបស្នងសងគុណដល់សម្តេច គឺប្រជាពលរដ្ឋគ្រប់រូបត្រូវនាំគ្នា គោរពនិងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា គឺសម្តេចតេជោ ច្បាស់ជាពេញចិត្តខ្លាំងណាស់។

គួរបញ្ជាក់ថាចាប់តាំងពីផ្ទុះជំងឺកូវិដ១៩នាថ្ងៃទី២៨ខែវិច្ឆិកា ហើយក្នុងនោះមានប្រជាពលរដ្ឋរស់នៅសង្កាត់និរោធខណ្ឌច្បារអំពៅមានផ្ទុកជំងឺនេះគឺធ្វើឲ្យមហាជនមានការភ័យខ្លាចឆ្លងរាលដាលដោយប្រជាពលរដ្ឋភាគច្រើនលោកមិនចេញពីផ្ទះព្រោះខ្លាចចម្លងនេះដល់ក្រុមគ្រួសារពួកគេ។ក្នុងនោះទីតាំងច្បារអំពៅត្រូវបានស្ងប់ស្ងាត់រួមទាំងបេនឡានច្បារដែលមានទីតាំងជាប់គល់ស្ពានព្រះមុនីវង្សចាស់ក្នុងសង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ៕

នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា១១ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១៤ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម