សន្តិសុខសង្គម
ឃាត់ខ្លួនក្រុមចោរលួចគោអ្នកស្រុកពន្លះសាច់លក់២នាក់នៅកំពង់ស្ពឺ
កម្លាំងនគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនក្រុមចោរលួចគោ២នាក់ដែលតែងលួចគោអ្នកស្រុក ទៅពន្លះយកសាច់លក់។
ការឃាត់ខ្លួននេះ បានធ្វើឡើងនៅចំណុចវត្តតាំងហោង ភូមិឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង០១និង៤០នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ១. ឈ្មោះ ពាំង ឈា ភេទប្រុស អាយុ៣៦ឆ្នាំ ។ ២. ឈ្មោះ ម៉ុន វណ្ណា ភេទប្រុស អាយុ៤០ឆ្នាំ អ្នកទាំង២បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិមានជ័យ សង្កាត់មានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការឃាត់ខ្លួននេះ កម្លាំងសមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួនរួមមាន៖ passapp ចំនួន០១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ1IE-1443។ ពូថៅចំនួន០១ កាំបិតចិត្តបន្លែចំនួន០១ ទល់ណឺវីសចំនួន០១
ខ្សែគោពណ៌ខ្មៅចំនួន០១ដុំ ធូបមូសចំនួន០៣ប្រអប់ ការតេរូបត្រីពណ៌ខៀវចំនួន១៥ ថង់ប្លាស្ទិចពណ៌ខ្មៅចំនួន០៨ និងពណ៌សចំនួន០៤ ដបទឹកសុទ្ធចំនួន០៦ដប។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ពាំង ឈា ជាម្ចាស់passapp បានសារភាពថា រូបគេត្រូវបានឈ្មោះ ចាន់ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ទីលំនៅមិនពិតប្រាកដ ជួលអោយដឹកសាច់គោដែលគេលួចយកមកពន្លះហើយ ។ ដោយពួកគេធ្លាប់បានធ្វើសកម្មភាពខាងលើចំនួន០៥លើក នៅខេត្តកំពង់ស្ពឺចំនួន០៣លើក ខេត្តកំពង់ចាមចំនួន០១លើក និងព្រែកតាម៉ាក់ចំនួន០១លើក។ ចំណែកឈ្មោះ ម៉ុន វណ្ណា បានឆ្លើយសារភាពថា ខ្លួនត្រូវបានឈ្មោះ ពាំង ឈា ជាអ្នកជួលអោយមកជួយលើកសាច់គោដែលលួចយកមកពន្លះហើយ ដោយខ្លួនធ្លាប់បានធ្វើសកម្មភាពខាងលើចំនួន០២លើក នៅខេត្តកំពង់ស្ពឺ។

ករណីចុងក្រោយនេះ ពួកគេបានលួចគោញី០១ក្បាល សម្បុរ ស នៅចំណុចភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ដើម្បីពន្លះយកសាច់លក់ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនតែម្ដង។
ក្រោយឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


