Connect with us

សេដ្ឋកិច្ច

ជើងហោះហើរអន្តរជាតិ ចូលប្រទេសថៃ កើនឡើង ២៤% ធៀបនឹងខែមុន

បានផុស

នៅ

ថ្វីបើឧស្សាហកម្មទេសចរណ៍នៅសល់ផ្លូវវែងឆ្ងាយទៀត ក្នុងការស្តារឡើងវិញពីជំងឺរាតត្បាត កូវីដ១៩ក៏ដោយ ប៉ុន្តែពេលនេះរដូវកាលមមាញឹកកំពុងចាប់ផ្តើមហើយ ហើយជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសថៃបានកើនឡើងជាង ២០%។ នេះបើតាមសេចក្តីរាយការណ៍ពីក្រុមហ៊ុនអាកាសយានដ្ឋាន​នៃ​ប្រទេស​ថៃ (AoT) ​កាលពី​យប់​មិញ​។

AoT បានរាយការណ៍ថា ជើងហោះហើរចំនួន៩,៤៨៣ដែលគ្រោងចូលប្រទេសថៃ គឺមានប្រភពមកពីទីក្រុងអន្តរជាតិក្នុងខែនេះ ដែលជាការកើនឡើង២៤% បើធៀបនឹងតួលេខកាលពីខែវិច្ឆិកា។ ពួកគេរាយការណ៍ថា ក្នុងរយៈពេល២ខែចុងក្រោយនៃឆ្នាំ២០២១ នឹងឃើញជើងហោះហើរសរុប១៧,១៣២ ចុះចតនៅអាកាសយានដ្ឋាននៃប្រទេសថៃ ដែលភាគច្រើនកើតឡើងក្នុងខែធ្នូ។

ជើងហោះហើរកាន់តែច្រើន ទំនងជាត្រូវបានកំណត់ពេលសម្រាប់ខែនេះ ដែលនាំឲ្យចំនួនសរុបកាន់តែកើនឡើង។ ការជំរុញជើងហោះហើរមកដល់នេះ បានបង្ហាញពីការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិដែលជ្រើសរើសធ្វើដំណើរទៅកាន់ប្រទេសថៃសម្រាប់រដូវកាលឈប់សម្រាក បន្ទាប់ពីប្រទេសថៃបានបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ។

ក្រុមហ៊ុន AoT បានប្រតិបត្តិការព្រលានយន្តហោះទូទាំងប្រទេស រួមទាំងមជ្ឈមណ្ឌលអន្តរជាតិនៃអាកាសយានដ្ឋានសុវណ្ណភូមិ អាកាសយានដ្ឋានដនមឿង អាកាសយានដ្ឋានអន្តរជាតិភូកេត និងអាកាសយានដ្ឋានអន្តរជាតិឈៀងម៉ៃផងដែរ។

យោងតាមទិន្នន័យដែលចេញផ្សាយដោយនាយកដ្ឋានគ្រប់គ្រងជំងឺកាលពីថ្ងៃពុធបានបង្ហាញថា អ្នកដំណើរអន្តរជាតិសរុប ១៨៦,៩៣៨ នាក់បានចូលប្រទេសថៃចាប់តាំងពីថ្ងៃទី ១ខែវិច្ឆិកាមក។ សហរដ្ឋអាមេរិកគឺជាប្រទេសដើម មានភាគរយធំបំផុតនៃអ្នកធ្វើដំណើរអន្តរជាតិចូលប្រទេសថៃ បន្ទាប់មកគឺ អាល្លឺម៉ង់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ ថៃ តាមរកទេសចរអាហ្វ្រិកជិត ៨០០នាក់ ដើម្បីតេស្តរក Omicron ក្នុងនោះ មានខ្លះចាកចេញពីប្រទេសបាត់ហើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម