កីឡា
ទ្រីយ៉ាត្លុង បើកការប្រកួតជើងឯកជាតិឆ្នាំ ២០២១ នៅខេត្តកែប ដោយចាប់ផ្តើមមុនលើវិញ្ញាសាឌូអាត្លុង
ព្រឹត្តិការណ៍ការប្រកួតកីឡាទ្រីយ៉ាត្លុង ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២១ បានបើកការប្រកួតជាផ្លូវការហើយ នៅព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ នៅខេត្តកែប។ ក្នុងការប្រកួតថ្ងៃដំបូងនេះ ក្លឹបកីឡាទ្រីយ៉ាត្លុងក្រសួង មហាផ្ទៃដណ្តើមមេដាយ មាសទាំងបុរស-នារីលើវិញ្ញាសាឌូអាត្លុង បន្ទាប់មកក្លឹបកីឡាទ្រីយ៉ាត្លុងក្រសួងការពារជាតិ។
លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធបានរាយការណ៍ពីខេត្តកែបមកឲ្យដឹងថា “នៅព្រឹកមិញនេះ នៅខេត្តកែបមានការប្រកួតទ្រីយ៉ាត្លុង(Triathlon) ថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ដោយបើកការប្រកួតលើពីរវិញ្ញាសាសម្រាប់ដំបូងនេះ ទី១វិញ្ញាសាDuathlonបុរស-នារី (រត់៥គីឡូម៉ែត្រ ,ជិះកង់២០គីឡូម៉ែត្រនិងរត់២,៥គីឡូ ម៉ែត្រ) ដែលមានកីឡាករចូលរួមចំនួន១៨ នាក់ និងកីឡាការិនីចំនួន ៧នាក់ ហើយការប្រកួតបានបញ្ចប់រួចរាល់ហើយសម្រាប់ថ្ងៃទី១នេះ។

លោក ងិន សុបញ្ញា បានឲ្យដឹងទៀតថា សហព័ន្ធនឹងបន្តការប្រកួតលើវិញ្ញាសាអាគ័រត្លុង(Aqua thlon) បុរស-នារី មានហែលទឹក ៣០០-៣៥០ ម៉ែត្រនិងរត់ ២,៥ គីឡូម៉ែត្រ និងវិញ្ញាសាទ្រីយ៉ាត្លុង (Tria thlon)បុរស-នារី មានហែល ទឹក៧៥០ ម៉ែត្រ,ជិះកង់២០គីឡូម៉ែត្រនិងរត់៥គីឡូ ម៉ែត្រ ដែលជាវិញ្ញាសាឈុតធំពាក់ព័ន្ធនឹងការហែលទឹកសមុទ្រផ្ទាល់ នៅថ្ងៃអាទិត្យទី១២ធ្នូ ជាថ្ងៃបញ្ចប់។


សម្រាប់លទ្ធផលនៃការប្រកួត Duath lon បុរស នាព្រឹកមិញនេះ៖ លេខ១ កាំង ធឿន ក្លឹបក្រសួងមហាផ្ទៃ, លេខ២ នាង ពេជ្រពិសិដ្ឋ ក្រសួងមហាផ្ទៃ, លេខ៣ ថៃ ធុច ក្លឹបក្រសួងការពារជាតិ។ ចំណែកលទ្ធផលDuathlon នារី៖ លេខ១ អ៊ួន ច័ន្ទភត្រា ក្លឹបក្រសូងមហាផ្ទៃ, លេខ២ ថន សុម៉ាវត្តី ក្រសួងមហាផ្ទៃ, លេខ៣ ហ៊ោ ធីតា ក្លឹបក្រសួងការពារជាតិ៕
អត្ថបទ៖ វិសិទ្ធិ
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច៣ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


