ព័ត៌មានអន្ដរជាតិ
អាមេរិកជួបព្យុះកំបុតត្បូងដ៏មហន្តរាយ ស្លាប់យ៉ាងតិចក៏ ១០០នាក់ដែរ
មនុស្សយ៉ាងតិច១០០នាក់ ត្រូវបានគេគិតថាស្លាប់នៅក្នុងរដ្ឋ Kentucky បន្ទាប់ពីព្យុះកំបុតត្បូងមួយឆ្លងកាត់តំបន់ភាគខាងលិចនិងខាងត្បូង សហរដ្ឋអាមេរិក ដោយកម្ទេចផ្ទះសម្បែង បំផ្លាញក្រុមហ៊ុន និងជំរុញឲ្យមានប្រតិបត្តិការស្វែងរកអ្នករស់រានមានជីវិតនៅក្រោមគំនរបាក់បែក។

ខ្យល់ព្យុះដ៏ខ្លាំង បានបំផ្លាញរោងចក្រទៀន ព្រមទាំងស្ថានីយពន្លត់អគ្គិភ័យនិងប៉ុស្តិ៍ប៉ូលិសនៅក្នុងទីក្រុងតូចមួយនៃរដ្ឋ Kentucky ហើយបានវាយលុកមណ្ឌលថែទាំសុខភាពក្នុងរដ្ឋ Missouri នៅជិតនោះ និងសម្លាប់កម្មករចំនួន៦នាក់នៅឃ្លាំងក្រុមហ៊ុន Amazon ក្នុងរដ្ឋ Illinois។
អភិបាលរដ្ឋ Kentucky លោក Andy Beshear បាននិយាយថា ព្យុះកំបុតត្បូងនេះបានបង្កការបំផ្លិចបំផ្លាញបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ។ កម្មករប្រហែល៤០នាក់ត្រូវបានជួយសង្គ្រោះនៅរោងចក្រទៀនក្នុងទីក្រុង Mayfield ដែលមានមនុស្សប្រហែល១១០នាក់នៅខាងក្នុង នៅពេលដែលវាត្រូវបានកម្ទេចក្លាយជាគំនរបាក់បែក។

លោក Beshear និយាយថា វានឹងក្លាយជាអព្ភូតហេតុ បើសិនជារកឃើញនរណាម្នាក់ផ្សេងទៀតនៅរស់រានមានជីវិត ក្រោមកម្ទេចកម្ទីមែននោះ។
លោក Beshear និយាយថា បុគ្គលិកឆ្មាំជាតិចំនួន១៨៩នាក់ ត្រូវបានដាក់ពង្រាយដើម្បីជួយដល់ប្រតិបត្តិការសង្គ្រោះ។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ នឹងផ្តោតជាសំខាន់លើទីក្រុង Mayfield ដែលជាទីក្រុងមានមនុស្សប្រហែល១០,០០០នាក់៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


