Connect with us

ជីវិតកម្សាន្ដ

អបអរសាទរ! ស្រីស្អាត ឥណ្ឌា ក្លាយជាម្ចាស់មកុដបវរកញ្ញាចក្រវាល ឆ្នាំ២០២១

បានផុស

នៅ

អស់រយៈពេលជិតពីរសប្ដាហ៍ បេក្ខភាពបវរកញ្ញា ៨០ប្រទេស បានធ្វើដំណើរចេញពីប្រទេសរបស់ខ្លួនដើម្បីតំណាងជាតិទៅចូលរួមប្រកួតកម្មវិធីលំដាប់អន្តរជាតិ Miss Universe 2021 ដែលប្រព្រឹត្តទៅទីក្រុង Eilat ប្រទេសអ៊ីស្រាអែល។

ឆ្លងកាត់ការប្រកួតមកអស់ជាច្រើនវគ្គ កម្មវិធី Miss Universe ក៏បានរកឃើញជយលាភីឯក ប្រចាំឆ្នាំ២០២១ ដែលម្ចាស់មកុដគឺបានទៅលើ Miss Universe មកពីប្រទេស ឥណ្ឌា កញ្ញា Harnaaz Sandhu ដែលនាងជាបវរកញ្ញាទទួលជយលាភីបន្ទាប់ពីប្រទេស ម៉ិកស៊ិក កញ្ញា Andrea Meza ដែលម្ចាស់មកុដ ឆ្នាំ២០២០ កន្លងទៅ។

ដោយឡែក បវរកញ្ញាជយលាភីរងទី ១ បានទៅលើប្រទេសប៉ារ៉ាហ្កាយ កញ្ញា Nadia Ferreira និងបវរកញ្ញាជយលាភីរងទី ២ បានទៅលើអាហ្វ្រិកខាងត្បូង កញ្ញា Lalela Lali Mswane ៕

អត្ថបទ៖ សន្យា

ចុចអាន៖ ថ្វីដ្បិតមានកំហុសឆ្គង តែបវរកញ្ញាកម្ពុជា ចំណេញបាន ៥ ចំណុចពី វគ្គបង្ហាញឈុតតំណាងជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម