សន្តិសុខសង្គម
បិទបញ្ចប់ការបង្រ្កាប ៖ សមត្ថកិច្ចរឹបអូសសារធាតុញៀនជិត១តោនកន្លះ និងសារធាតុគីមីផ្សំជិត១០តោន
នៅទីបំផុត អាជ្ញាធរមានសមត្ថកិច្ច បានបិទបញ្ចប់ប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំដែលពាក់ព័ន្ធនឹងជនជាតិខ្មែរ ចិន និងឥណ្ឌាហើយ។ នៅក្នុងប្រតិបត្តិការបង្រ្កាបទ្រង់ទ្រាយធំនេះ អាជ្ញាធរមានសមត្ថកិច្ច បានរឹបអូសបានសារធាតុញៀនជិត១តោនកន្លះ សារធាតុគីមីផ្សំសម្រាប់កែច្នៃជាសារធាតុញៀនជិត១០តោន និងចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធចំនួន១៣នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះថា ប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំនេះ គឺធ្វើឡើង៣គោលដៅសំខាន់ៗ។ គោលដៅទី១ គឺនៅចំណុចផ្លូវបំបែក ស្រែអំបិល តាមបណ្តោយផ្លូវ ជាតិ លេខ៤ ស្ថិតក្នុងស្រុកកំពង់សិលា ខេត្តកោះកុង។ នៅទីនោះ អាជ្ញាធរមានសមត្ថកិច្ចបានបាញ់ស្លាប់ជនជាតិចិនម្នាក់ដែលបានបាញ់តដៃជាមួយអាជ្ញាធរ និងចាប់ខ្លួនបានម្នាក់ ខណៈពួកគេព្យាយាមដឹកសារធាតុញៀនប្រមាណ៧៤បាវ ស្មើនឹងជាង១៤០០គីឡូក្រាមគេចចេញទៅកាន់ខេត្តព្រះសីហនុ។
ចំណែក គោលដៅទី២ គឺ ភូមិ ព្រៃទា ២ សង្កាត់ ចោមចៅ ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដោយដកបានសារធាតុញៀន ចាប់ខ្លួនជនសង្ស័យ និងឧបករណ៍សម្រាប់កែច្នៃជាសារធាតុញៀនមួយចំនួនទៀត។ រីឯ គោលដៅទី៣ គឺ អាជ្ញាធរមានសមត្ថកិច្ច បានបង្រ្កាបនៅទីតាំងលួចលាក់កែច្នៃសារធាតុញៀន ១កន្លែង ស្ថិតក្នុងភូមិដំបងវេញ ឃុំ សង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលទីតាំងនោះ ដាក់ស្លាកឈ្មោះថា ជារោងចក្រផលិត អាល់កុល។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានអះអាងបន្ថែមថា នៅក្នុងប្រតិបត្តិនេះ គឺសមត្ថកិច្ចបានរឹបអូសបានសារធាតុញៀនដែលច្នៃហើយចំនួនជាង១ ៤០០គីឡូក្រាម និងសារធាតុគីមីផ្សំសម្រាប់កែច្នៃជាសារធាតុញៀនជាង៨ ០០០គីឡូក្រាមនៅក្នុងរោងចក្រផលិត អាល់កុល ក្នុងខេត្តកំពង់ស្ពឺ។ ក្រៅពីនេះ ក៏បានដកហូតនូវរថយន្ត៣គ្រឿង ម៉ូតូ៣គ្រឿង អាវុធខ្លី១ដើម និងម៉ាស៊ីន-ឧបករណ៍ស្វ័យប្រវត្តិសម្រាបកែច្នែជាសារធាតុញៀនមួយចំនួនទៀត។ ដោយឡែក ជនសង្ស័យ១៣នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះ មានជនជាតិខ្មែរ៣នាក់ ចិន៩នាក់ និងឥណ្ឌា១នាក់ ខណៈជនជាតិចិនម្នាក់ទៀត ត្រូវបានបាញ់ស្លាប់នៅក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំនេះ។

បើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំនេះ គឺជាប្រតិបត្តិការតស៊ូ ដោយសមត្ថកិច្ចបានប្រើប្រាស់ពេលវេលាជាង២ខែទើបអាចបង្រ្កាបបានដោយជោគជ័យ។ លោក បានគូសបញ្ជាក់ថា មកដល់ពេលនេះ សមត្ថកិច្ចមិនទាន់អាចកំណត់មុខសញ្ញាបាននៅឡើយទេថា អ្នកណាជាមេក្ខោងធំនោះ ដោយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស៊ើបអង្កេត៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


