Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ ២ នាក់ ករណីចរាចរណ៍ប្រាក់ដុល្លារក្លែងក្លាយ

បានផុស

នៅ

មុខសញ្ញាប្រុសស្រី ២ នាក់ ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ ធ្វើការឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យទាំង ២ នាក់ បានធ្វើសកម្មភាពយកប្រាក់ដុល្លារក្លែងក្លាយ ទៅធ្វើចរាចរណ៍នៅលើទីផ្សារ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការឃាត់ខ្លួន​នេះ បានធ្វើ​ឡើងកាលពី​ថ្ងៃទី​ ២២ ខែធ្នូ ឆ្នាំ​ ២០២១ វេលា​ម៉ោង ​៨ និង ៣០​ នាទីព្រឹក នៅ​ចំណុចភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ដ​បាត់ដំបង ក្នុងករណី​ដាក់ឲ្យ​ធ្វើ​ចរាចរណ៍​រូបិយវត្ថុ និងរូបិយប័ណ្ណ​ក្លែងក្លាយ និងករណី​ប៉ុនប៉ង​លួច​(​ម៉ូតូ​)​។

ជនសង្ស័យ​ទាំង ២​នាក់ គឺ ១.​ឈ្មោះ ម៉ាន សំណាង ភេទ​ប្រុស អាយុ​ ២៣ ​ឆ្នាំ មាន​ទីលំនៅភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ, ២.​ឈ្មោះ ថិ​ត សា ភេទ​ស្រី អាយុ​ ១៦​ ឆ្នាំ មាន​ទីលំនៅ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ នៅ​មុនពេល​ឃាត់ខ្លួន គឺ​ជន​ទាំងពីរ​បាន​ធ្វើ​សកម្មភាព​យក​ក្រដាសប្រាក់​ដុល្លារ​ក្លែងក្លាយ​ទៅ​ទិញ​អីវ៉ាន់​នៅ​តូប​លក់​អីវ៉ាន់​របស់​ជ​ន​រងគ្រោះ ឈ្មោះ ឆាយ សុភាព ហៅ ទុង ភេទ​ប្រុស អាយុ ៣៤​ ឆ្នាំ មាន​ទីលំនៅ​ក្រុម​៣ ភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ​។​

​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ផ្ទាល់មាត់ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អ​ន្ល​ង់​វិល​ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ២ នាក់ ព្រមទាំង​បាន ដកហូត​វត្ថុតាង​រួមមាន៖ ក្រដាសប្រាក់​ដុល្លារ​ក្លែងក្លាយ​ (50$) ៦ សន្លឹក, ប្រាក់រៀល ២៧,០០០ រៀល ទូរស័ព្ទ​ស៊េរី​ចាស់ ១ គ្រឿង​, កាបូប​ប្រាក់ ១, ស្រោមដៃ០១ គូ, ដែក​កែង​ចុង​ស្រួច រាង​អក្សរ​អិល សម្រាប់​កាច់​សោ​រក​ម៉ូតូ ១, កាវ​ស្និត ១ កំប៉ុង និងម៉ូតូ ១ គ្រឿង ម៉ាក​ហុងដា​ទ្រី​ម ស៊េរី​ឆ្នាំ​ ២០១៧ ពាក់​ស្លាក​លេខភ្នំពេញ ១JC-៥៧៤០។ ករណីនេះ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ កំពុងកសាង​សំណុំរឿង ​ដើម្បី​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ និង​ចាត់ការ​តាម​នីតិវិធី៕

​អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម