ព័ត៌មានជាតិ
ទីផ្សាររថយន្តកម្ពុជា រំពឹងមានសន្ទុះកើនឡើងខ្លាំងវិញនៅឆ្នាំ ២០២២ ក្រោយវិបត្តិកូវីដ
ទីផ្សារទិញលក់រថយន្តនៅកម្ពុជា អាចនឹងមានសន្ទុះខ្លាំងឡើងវិញនៅឆ្នាំ២០២២ បន្ទាប់ពីការធូរស្រាល នៃជំងឺកូវីដ១៩ និងការបើកដំណើរការអាជីវកម្មគ្រប់យ៉ាងឡើងវិញ។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា បានប្រាប់កម្ពុជាថ្មីថា “នៅឆ្នាំ ២០២២នេះ ទីផ្សារទិញលក់រថយន្តនៅកម្ពុជានឹងមានសន្ទុះកើនឡើងវិញ ដោយសារតែលក្ខ័ណ្ឌ ជំងឺកូវីដបានធូរស្រាល ហើយដំណើរការអាជីវកម្មគ្រប់យ៉ាងបានដំណើរការឡើងវិញដែលតម្រូវការមានការកើនឡើង”។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្មកាលពីដើមឆ្នាំនេះ បានឱ្យដឹងថា ទឹកប្រាក់នៃការនាំចូលរថយន្តពីបរទេសមកកម្ពុជាក្នុងឆ្នាំ ២០២០ មានតម្លៃប្រមាណជិត ១,១ ពាន់លានដុល្លារ ធ្លាក់ចុះជាង ៣៦ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩។
លោក ងន សាំង នៅថ្ងៃទី ២៩ ខែធ្នូ នេះថា នៅក្នុងឆ្នាំ ២០២១ កំណើនទីផ្សាររថយន្ត មានការកើនឡើងតិចតូច បើប្រៀបធៀបនឹងឆ្នាំ ២០២០ ដោយសារតែការរាត្បាតនៃជំងឺកូវីដ១៩ ប៉ុន្តែលោកបង្ហាញសុទិដ្ឋិវិជ្ជមានថា កំណើនទីផ្សាររថយន្តនៅឆ្នាំ២០២២ខាងមុខនេះ នឹងមានសន្ទុះកើនឡើងខ្លាំងវិញ៕
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


