ព័ត៌មានជាតិ
អាជ្ញាធរក្រុងដូនកែវ ឃាត់រថយន្តដឹកដីទៅចាក់រំលោភយកដីចំណីបឹងរបស់រដ្ឋ ៣គ្រឿង
លោក កង អាណាន់ អភិបាលក្រុងដូនកែវ ខេត្តតាកែវ បានប្រើវិធានការក្តៅដោយឃាត់រថយន្តដឹកដីទៅចាក់រំលោភយកដីចំណីបឹងរបស់រដ្ឋជាបន្តបន្ទាប់ ហើយបានឲ្យម្ចាស់ដីចូលខ្លួនដោះស្រាយ និងកាយដីដែលចាក់រំលោភលើដីបឹងនោះចេញវិញជាបន្ទាន់ បើមិនចង់ប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់។

មកដល់ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣នេះ អាជ្ញាធរក្រុងដូនកែវ បានឃាត់រថយន្តដឹកដីបាន ៣គ្រឿង មកពីកន្លែងកាយដី និងចាក់ដីគ្មានច្បាប់ពីរកន្លែងផ្សេងគ្នា ដោយនៅថ្ងៃទី ២២ ខែឧសភា ឃាត់បានរថយន្ត ២គ្រឿង ដែលកំពុងដឹកដីនៅម្ដុំជ្រោយសំរោង សង្កាត់បារាយណ៍ ក្រុងដូនកែវ ហើយនៅរសៀលថ្ងៃទី ២៣ ខែឧសភា បានឃាត់រថយន្តដឹកដីទៅចាក់រំលោភយកចំណីបឹងតុំ ១គ្រឿងទៀត។

លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានបញ្ជាក់ថា ក្រោយមានដំណឹងករណីកាយដីចាក់ដីគ្មានច្បាប់ទម្លាប់ក្នុងក្រុងដូនកែវ លោកបានចាត់ឲ្យមន្ត្រីជំនាញចុះពិនិត្យជាបន្ទាន់ ដោយប៉ុន្មានថ្ងៃមុនចាប់រថយន្តដឹកដីបាន ២គ្រឿង មកពីសង្កាត់បារាយណ៍ និងករណីចុងក្រោយកាលពីថ្ងៃទី ២៣ ខែឧសភា ឃាត់បានរថយន្ត ១គ្រឿងទៀត ដែលចាក់ដីរំលោភយកដីចំណីបឹងតុំ ស្ថិតនៅក្នុងភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

បច្ចុប្បន្នរថយន្តដឹកដីទាំងនោះ ត្រូវបានយកទៅរក្សាទុកនៅសាលាក្រុងដូនកែវ និងឲ្យម្ចាស់ដែលជាអ្នកកាយដី និងចាក់ដីរំលោភយកដីចំណីបឹងតុំនោះ ចូលខ្លួនមកដោះស្រាយ និងតម្រូវឲ្យកាយដីចេញវិញជាបន្ទាន់លើចំណីបឹង បើសិនជាមិនចង់ប្រឈមមុខនឹងផ្លូវច្បាប់។ លោកអភិបាលក្រុងដូនកែវសង្កត់ធ្ងន់ថា មកដល់ពេលនេះហើយ មិនអាចឲ្យអ្នកណាមករំលោភយកដីចំណីបឹង ឬចំណីផ្លូវតទៅទៀតឡើយ និងកុំចេះតែចង់បានខុសទំនងពេក៕
អត្ថបទ៖ វីរៈ


-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


