Connect with us

សេដ្ឋកិច្ច

​ការ​នាំចូល​រថយន្ត​មាន​ទំហំ​ជាង ​១១៧ ​លានដុល្លារ​ កើនឡើង​ខ្ពស់​

បានផុស

នៅ

កម្ពុជា​នាំចូល​រថយន្ត​​​មាន​ទំហំ​ទឹក​ប្រាក់​ ១១៧ ​លានដុល្លារ ​នៅក្នុងខែមករា ឆ្នាំ ២០២៦ កើនឡើង ​៦៨,៨៩%​ ប្រៀប​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន​ ​ឆ្លុះ​បញ្ចាំង​ពីតម្រូវការប្រើ​ប្រាស់​របស់​ប្រជា​ពលក្នុងស្រុក។ នេះបើយោងតាមទិន្នន័យរបស់អគ្គ​នាយក​ដ្ឋាន​គយ ​និង​រដ្ឋាករកម្ពុជា(GDCE)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងន សាំង ​អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ​មានប្រសាសន៍ថា ​ទីផ្សារ​រថយន្ត​នៅ​កម្ពុជា ​បន្តមានកំណើនពីមួយ​ឆ្នាំទៅមួយឆ្នាំ ​ដោយសារប្រជាជនកម្ពុជា​សម្បូរ​ដោយ​មនុស្ស​វ័យ​ក្មេង ជា​ពេល​ដែលពួកគាត់​មានតម្រូវការរថយន្ត។​

​លោក​បញ្ជាក់ថា​៖ ​«ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ​មានភាពល្អប្រសើរជាងមុន ​មនុស្សម្នាក់ៗ មាន​ការ​ងារ​ធ្វើ ​ដែល​នាំឱ្យពួកគាត់មានប្រាក់ចំណូលច្រើនជាងមុន ​ផ្ដល់លទ្ធភាពឱ្យគាត់ទិញរថយន្ត»។

លោក ងន សាំង ​អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា

​ការប្រមូល​ចំណូល​ពន្ធគយ​កម្ពុជា កាលពីឆ្នាំ ២០២៥ កើនឡើង ២១% បានមកពីចំណែកនៃកំណើននាំចូលរថយន្ត និងគ្រឿងចក្រ។

​លោក គុណ ញឹម ​រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ​និង​ជា​អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា​ បានប្រាប់ឱ្យដឹងថា ​ការប្រមូលចំណូលពន្ធ​ពីការនាំចូលយានយន្ត​​ និងគ្រឿងចក្រ ​មាន​រហូតដល់ ៤៤% ​ដែលជា​ប្រភព​ចំណូលសំខាន់បំផុត​។​

លោក គុណ ញឹម ​បញ្ជាក់ថា៖ «​ចំណូលពន្ធគយ​ដែលបានកើនឡើង ​ដោយសារកំណើន​នៃការ​នាំ​ចូល​រថយន្ត ​កើន ៦១% ​ដែលមានចំនួនប្រមាណ ៨ ម៉ឺន ៣ ពាន់គ្រឿង»។​

​យោង​តាមក្រសួងពាណិជ្ជកម្ម ​នៅ​ក្នុង​ឆ្នាំ​ ២០២៥ ​កម្ពុជា​នាំចូលរថយន្តគ្រួសារ​ ​មាន​ទំហំ​ទឹក​ប្រាក់​​ ១,១ ​ពាន់លានដុល្លារ ​កើន​ឡើង ​៦០,២១% ​ធៀប​នឹង​ឆ្នាំ ​២០២៤៕ ​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម