ព័ត៌មានជាតិ
សម្ដេចតេជោ មិនយល់ស្របឡើយចំពោះមតិថា គួរអនុវត្តដូចសិង្ហបុរី ដែលអ្នកចង់ជិះឡានត្រូវទិញសិទ្ធិទិញឡានជាមុនសិន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្ដេច មិនយល់ស្របឡើយ ចំពោះការលើកឡើងជាមតិឲ្យអនុវត្តដូចប្រទេសសិង្ហបុរី ដែលអ្នកចង់ជិះឡានត្រូវទិញសិទ្ធិទិញឡានជាមុនសិន។

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២០ ខែមេសានេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កាលពីមុនផ្លូវថ្នល់របស់កម្ពុជាមានទំហំ ៧ ម៉ែត្រ គឺត្រូវបានចាត់ទុកថា មានទំហំធំហើយ តែឥឡូវពង្រីករហូតដល់ ១២ម៉ែត្រ និងផ្លូវខ្លះឡើងទៅដល់ ២០ម៉ែត្រ ក៏នៅតែតូចទៀត ដែលតែងតែមានការកកស្ទះចរាចរណ៍។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា មានមតិខ្លះលើកឡើថា គួរតែធ្វើដូចប្រទេសសិង្ហបុរី ដែលពីដំបូងមុនអ្នកណាម្នាក់ចង់ទិញឡាន គឺបុគ្គលនោះត្រូវទិញសិទ្ធិទិញឡានជាមុនសិន ដោយសិង្ហបុរីធ្វើបែបនេះ ដើម្បីកុំឲ្យមានការឡានច្រើនពេក។ ចំពោះមតិនេះ សម្ដេចតេជោ ហ៊ុន សែន មិនយល់ស្របឡើយ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «បងប្អូនខ្លះលើកជាមតិថា គួរធ្វើដូចសាំងហ្គាពួរទៅ ខ្ញុំថា អត់ទេ ធ្វើដូចសាំងហ្គាពួរយ៉ាងម៉េច? សាំងហ្គាពួរ គេដំបូងមុនអ្នកឯងទិញឡាន អ្នកឯងត្រូវបានសិទ្ធិ ទិញសិទ្ធិទិញឡានសិន ទិញសិទ្ធិមានឡានជិះ ព្រោះគេកំណត់ កុំឲ្យឡានវាច្រើនពេក…ឥឡូវឡានរបស់យើង មានជាង ១លាន ម៉ូតូជាង ៥លឿន វាច្រើនណាស់»៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


