សុខភាព
ប្រុងប្រយ័ត្ន! ប្រើសំឡីជូតក្នុងរន្ធត្រចៀកញឹកញាប់ អាចធ្វើឲ្យស្ទះ ឬគ្រោះថ្នាក់
ប្រសិនបើអ្នកជាមនុស្សម្នាក់ ក្នុងចំណោមមនុស្ស ដែលតែងតែប្រើសំឡីដើម្បីជូតឬរុកចូល នោះអាចនឹងប្រឈមហានិភ័យ នៃ “ការស្ទះត្រចៀក” ដោយមិនដឹងខ្លួន។

ការស្ទះនៃក្រមួនត្រចៀក
វេជ្ជបណ្ឌិត Natwan Uthumpruekporn នៅមជ្ឈមណ្ឌលស្ដាប់ មន្ទីរពេទ្យជូឡាឡុងកន បាននិយាយថា នៅពេលដែលក្រមួនត្រចៀកត្រូវបានស្ទះ វាអាចមានរោគសញ្ញានៃការតឹងនៅក្នុងត្រចៀក, tinnitus, ការថយចុះនៃការស្តាប់។ ជាពិសេសប្រសិនបើប្រឡាយត្រចៀកតូច ឬមានភាពមិនប្រក្រតីខ្លះ អាចនឹងមិនអាចបណ្ដេញក្រមួន ចេញដោយខ្លួនឯងបានទេ។
មូលហេតុនៃការស្ទះត្រចៀក
សាស្ត្រាចារ្យវេជ្ជបណ្ឌិត Paraya Asanasen នាយកដ្ឋាន Otolaryngology នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ Siriraj Hospital បាននិយាយថា មូលហេតុទូទៅ ធ្វើឲ្យក្រមួនត្រចៀកមានបញ្ហា គឺដោយសារប្រើសំឡីជូតសម្អាតប្រឡាយត្រចៀកខាងក្រៅ។ ជាពិសេសបន្ទាប់ពីងូតទឹក ហើយទឹកចូលក្នុងត្រចៀក រំខាន សកម្មភាពបែបនេះ រឹតតែជំរុញឲ្យក្រពេញផលិតក្រមួនរន្ធត្រចៀក ដើម្បីធ្វើការកាន់តែច្រើន ដែលអាចធ្វើឲ្យក្រអូមត្រចៀកស្ទះរន្ធត្រចៀកខាងក្រៅកាន់តែច្រើន។
គ្រោះថ្នាក់នៃការស្ទះត្រចៀក
ប្រសិនបើមានបញ្ហា ជាមួយនឹងការស្ទះត្រចៀក គួរតែទៅជួបអ្នកឯកទេស ដើម្បីថែរក្សា ជាពិសេសចំពោះកុមារ ឬមនុស្សចាស់ ដែលចាប់ផ្តើមមានជំងឺវង្វេង ប្រហែលជាមិនអាចប្រាប់បានទេ។ អ្នកត្រូវបន្តសួរ ឬសង្កេតមើលរោគសញ្ញាផងដែរ។

ការពិនិត្យ និងព្យាបាលការស្ទះត្រចៀក
ពេលសង្ស័យថាមានកំណកត្រចៀក ធ្វើឲ្យត្រចៀកមានភាពមិនប្រក្រតី គួរទៅជួបគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យថា ជាការស្ទះត្រចៀកពិតឬអត់។ វេជ្ជបណ្ឌិតនឹងប្រើភ្លើងពិនិត្យប្រឡាយត្រចៀកខាងក្រៅ មូលហេតុនៃជំងឺត្រចៀក ។
ម៉្យាងទៀត ការលាងសម្អាតប្រឡាយត្រចៀកខាងក្រៅ ដោយទឹកអំបិល ធ្នាប់ ឬបូមធូលី ឬប្រើឧបករណ៍ដកក្រមួនត្រចៀកក៏ជាវិធីល្អ។ ប្រសិនបើក្រមួនត្រចៀកត្រូវបានខ្ចប់យ៉ាងតឹង រហូតដល់មិនអាចយកក្រមួនចេញបានដោយសារតែឬគ្រាន់តែដកចេញដោយផ្នែក វេជ្ជបណ្ឌិតនឹងចេញវេជ្ជបញ្ជាថ្នាំ ដើម្បីរំលាយក្រមួនត្រចៀក ដើម្បីទម្លាក់ រួមទាំងសូដ្យូមកាបូណាតផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដុកទ័រពន្យល់ច្បាស់ៗ ពី AVF សំឡេងរោទ៍នៅក្នុងត្រចៀក និងជាជំងឺខួរក្បាល គួរតាមដាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


