ព័ត៌មានជាតិ
ភ្នំំពេញកើតអ្នកឆ្លងរាល់ថ្ងៃ ឥឡូវនេះ អ្នកឆ្លងរាលដាលដល់ខេត្តកណ្តាល
ក្រសួងសុខាភិបាលប្រកាសករណីឆ្លងជាសហគមន៍លើកដំបូងនៅថ្ងៃ ២៨ វិច្ឆិកា ២០២០ រាជធានីភ្នំពេញរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយរកឃើញមានអ្នកឆ្លងរាល់ថ្ងៃ។ នៅព្រឹកនេះដែរ មានករណីឆ្លងថ្មី ០៤ នាក់ទៀត ហើយជនរងគ្រោះពីរនាក់មានទីលំនៅនៅក្រុងតាខ្មៅខេត្តកណ្តាល។

ជនរងគ្រោះទីមួយឈ្មោះសន សាន់បញ្ញារិទ្ធិ អាយុ ២០ ឆ្នាំ ស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។ ចំណែកជនរងគ្រោះមួយទៀតឈ្មោះ ឡុង សុខនី ស្នាក់នៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបុគ្គលិកនៅហាង Pedro។
អ្នកឆ្លងថ្មីទាំងពីរពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកា និងកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។
តាមការបញ្ជាក់ពីក្រសួងសុខាភិបាល វត្ថុសំណាកចំនួន ៣ ៤៦៧ ត្រូវបានវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រដោយរកឃើញវិជ្ជមាន ០៤ នាក់ រួមទាំងជនរងគ្រោះពីរនាក់ខាងលើ ដែលរស់នៅក្រុងតាខ្មៅខេត្តកណ្តាល។ វត្ថុសំណាកនៅសល់ ៤ ៩៩៤ ទៀត នឹងត្រូវធ្វើវិភាគបន្តនៅថ្ងៃនេះ លទ្ធផលក្រសួងនឹងប្រកាសនៅថ្ងៃស្អែក។
គិតត្រឹមព្រឹកថ្ងៃ ០៩ ធ្នូ ២០២០ នេះ អ្នកឆ្លងកូវីដពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកា សុរបកើនដល់ ៣៨ នាក់ ដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


