សេដ្ឋកិច្ច
អាជីវករថៃ ជំរុញឲ្យរដ្ឋាភិបាលនាំចូលសាច់ជ្រូក ខណៈតម្លៃខ្ពស់កប់ពពក
តម្លៃសាច់ជ្រូក បានកើនឡើងយ៉ាងគំហុកនៅក្នុងប្រទេសថៃ ហើយឥឡូវនេះ ឈ្មួញជាច្រើនកំពុងទាមទារឲ្យរដ្ឋាភិបាលថៃ នាំចូលសាច់ជ្រូកឲ្យបានឆាប់រហ័ស ដើម្បីគ្រប់គ្រងតម្លៃដែលប្រែប្រួលខ្លាំង។ ពួកគេនិយាយថា តម្លៃដ៏ខ្ពស់នេះ កំពុងធ្វើឲ្យអ្នកទិញ លែងហ៊ានទិញសាច់ជ្រូកបរិភោគ។

អាជីវករឈ្មោះ Nongnut លក់សាច់ជ្រូកនៅផ្សារ Huai Khwang ក្នុងទីក្រុងបាងកក បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា បើរដ្ឋាភិបាលមិនជួយទេនោះ សាច់ជ្រូកនឹងត្រូវលក់ក្នុងតម្លៃ ៣០០បាត (៣៦,០០០រៀល) ក្នុងមួយគីឡូក្រាម។ សម្រាប់តម្លៃនេះ វាថ្លៃពេកហើយសម្រាប់អ្នកទិញ។
លោកស្រីបន្តថា កាលណាស្ថានការណ៍នៅតែមិនអាចដោះស្រាយបាន នោះបញ្ហាកាន់តែធ្ងន់ធ្ងរឡើងសម្រាប់ទាំងអ្នកលក់ និងអ្នកប្រើប្រាស់។

ពេលនេះ អាជីវករបានជំរុញឲ្យរដ្ឋាភិបាលទុកក្តីបារម្ភពីការរស់រានសេដ្ឋកិច្ចពឹងផ្នែកលើកសិដ្ឋានចិញ្ចឹមជ្រូកនៅមួយឡែកសិន ហើយចាប់ផ្តើមនាំចូលសាច់ជ្រូក ដោយនិយាយថា តម្លៃដ៏ខ្ពស់កំពុងធ្វើឲ្យប៉ះពាល់ដល់អ្នករាល់គ្នា។
ដើម្បីជួយគ្រប់គ្រងតម្លៃសាច់ជ្រូក និងដោះស្រាយការខ្វះខាត រដ្ឋាភិបាលថៃបានកំណត់ការហាមឃាត់លើការនាំចេញជ្រូករស់។ បម្រាមនេះនឹងអនុវត្តក្នុងរយៈពេលបីខែខាងមុខ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


