Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​បានប្រគល់​សម្ភារៈ​បរិក្ខារ​ពេទ្យ​ជូន​មន្ទីរ​សុខាភិបាល

បានផុស

នៅ

រតនគិរី ៖ នា​រសៀល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២២ រដ្ឋបាលខេត្ត បានប្រគល់​សម្ភារៈ​បរិ​ក្ខា​រ​ពេទ្យ ជូន​មន្ទីរ​សុខាភិបាល​ខេត្ត នៅ​បរិវេណ​សាលាខេត្ត​រតនគិរី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី បាន​ផ្ដាំផ្ញើ​ដល់​លោក​ប្រធាន​មន្ទីរ​សុខាភិបាល ក៏ដូចជា​មន្ដ្រី​ពាក់ព័ន្ធ ត្រូវ​ប្រើប្រាស់ និង​ថែរក្សា​សម្ភារ​ទាំងនេះ​ឲ្យ​បានល្អ ដើម្បី​ជា​ប្រយោជន៍​សុខភាព​សាធារណៈ​ទូទៅ​។

សូមបញ្ជាក់ថា សម្ភារៈ​បរិក្ខារ​ពេទ្យ​របស់​រដ្ឋបាលខេត្តរ​តន​គិរី ប្រគល់ជូន​មន្ទីរ​សុខាភិបាល​នាពេលនេះ​រួមមាន​៖

-​គ្រែ​សម្រាក​របស់​អ្នកជំងឺ ចំនួន​១០០

-​កន្ទេល​ចំនួន​៧០

-​ភួយ​ចំនួន​៨០

-​សំឡី​អនាម័យ​ស្ដ្រី ៥​កេះ​

-​ថ្នាំ​គ្រាប់​សម្លាប់​មេរោគ ៨២​ដប​

-​សម្លៀកបំពាក់​ការពារ ៥០០​ឈុត​

-​របាំងមុខ​ចំនួន​១០

-​ម៉ាស់​ចំនួន​៥០,០០០​សន្លឹក ស្មើនឹង​១៣១​កេះ​

-​ស្រោមដៃ​សុខាភិបាល ៥០​ប្រអប់​

-​ទឹក​ថ្នាំ សម្លាប់​មេរោគ ២៨​កាន​

-​និង​សម្លៀកបំពាក់​ការពារ​គ្រូពេទ្យ​ចំនួន​៥៨០​អាវ​៕

ដោយ ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម