ព័ត៌មានជាតិ
តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុសម្រេចបានទំហំពាណិជ្ជកម្មសរុបជាង ២ពាន់លានដុល្លារក្នុងឆ្នាំ ២០២១
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាបណ្តុំរោងចក្រសហគ្រាសចំនួន១៧០ក្រុមហ៊ុនមកពីប្រទេសចិន អឺរ៉ុប អាមេរិក អាស៊ីអាគ្នេយ៍ និង តំបន់ផ្សេងទៀត នៅឆ្នាំ២០២១សម្រេចបានទំហំពាណិជ្ជកម្មនាំចេញនាំចូលសរុបចំនួន ២.២៣៤ លានដុល្លារអាមេរិក កើនឡើង៤២.៧៥%បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២០។នេះបើតាមការប្រកាសរបស់ស្ថានទូតចិនប្រចាំកម្ពុជា ។

ស្ថានទូតចិនប្រចាំកម្ពុជាបានសរសេរយ៉ាងដូច្នេះថា៖ «ក្នុងឆ្នាំ២០២១ ប្រឈមមុខនឹងបញ្ហាដែលកើតមានឡើងក្នុងបរិបទជំងឺវីរុសកូវីដ១៩តំបន់សេដ្ឋកិច្ចពិសេ សក្រុងព្រះសីហនុ ទន្ទឹមនឹងទប់ស្កាត់ ជំងឺវីរុសកូវីដយ៉ាងមុតមាំក៏បានខិតខំបង្កើនការផលិត បានជំរុញការកសាងកែលម្អកម្រិត២.០ខិតខំបោះសំទុះក្នុងគ្រាដ៏លំ បាកនេះ។ ក្នុងឆ្នាំ២០២១ គ្រប់សហគ្រាសក្នុងតំបន់ខាងលើសម្រេចបានទំហំនាំចេញនាំចូលសរុបចំនួន ២២៣៤ លានដុល្លារអាមេរិក កើនឡើង៤២.៧៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០» ។
ប្រភពបានឲ្យដឹងទៀតថា «ជាមួយគ្នាតំបន់សេដ្ឋកិច្ចនេះក៏បានកែលម្អរចនាសម្ព័ន្ធនៃការផលិតជាបន្តបន្ទាប់និងត្រូវបានបញ្ចូលក្នុងគម្រោងផលិតសំបកកង់កៅស៊ូ “ប្រភេទSemi-steel radial ចំនួន៥លានសំបកនិងប្រភេទAll-steel radial ចំនួន៩០ ម៉ឺនសំបក” ប្រចាំឆ្នាំនៃខេត្តJiangSuប្រទេសចិន ។ គម្រោងនេះមាន ទុនវិនិយោគសរុប ៣០០ លានដុល្លារអាមេរិកផ្តល់ការងារដល់ប្រជាពលរដ្ឋក្នុងស្រុកប្រមានជាង១.៦០០កន្លែង»។
លោក ទូ ហ្សាវកាង (Du Xiaogang) លេខាបក្សនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនទីក្រុងវូស៊ីកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ក្នុងជំនួបជាមួយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងឲ្យដឹងថាដើម្បីកំណត់អនាគតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលបានចាប់ផ្តើមពីឆ្នាំ២០០៨ហើយ មកដល់បច្ចុប្បន្ននេះទុនវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនិងសហគ្រាសចូលបោះទីតាំងសរុបប្រមាណ ១,៣៦៦ លានដុល្លា។
លោក ទូ ហ្សាវកាង បានបញ្ជាក់ថា«តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្លាយជានិមិត្តរូបនៃចំណងមិត្តភាពរវាងខេត្តក្រុងទាំងពីរនិងត្រូវចាត់បញ្ចូលក្នុងបញ្ជី សម្រេចមូលដ្ឋានក្នុងសន្និសីទកំពូលកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់និងផ្លូវ” លើកទី២ បានទទួលស្គាល់ពីរប្រមុខរដ្ឋាភិបាលទាំងពីរ ។ សមិទ្ធផលនេះ មិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់រដ្ឋបាលខេត្តព្រះសីហនុហើយក៏មិនអាចកាត់ផ្តាច់ពីពីការចង្អុលបង្ហាញពីខេត្តជាំងស៊ូ»។
ទីក្រុងវូស៊ីធ្វើឱ្យសម្រេចការដាក់ចេញគំនិតផ្តួចផ្តើមរបស់ លោក ស៊ី ជិនភីង ប្រមូលធនធាននិងសកម្មភាពលើកកម្ពស់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសដើម្បី មិត្តភាពកម្ពុជា-ចិន និង កិច្ចសហប្រតិបត្តិការរបស់ខេត្តក្រុងទាំងពីរ។បើតាមការថ្លែងរបស់ លោក ទូ ហ្សាវកាង បានបន្ថែមថាការខិតខំដំណើរការលើផ្លូវឧស្សា ហកម្មទទួលបានផលប្រយោជន៍ទាំងសងខាងលើកកម្ពស់តំបន់សេដ្ឋកិច្ចតំបន់ ២.០ ជាឈ្នាន់ផ្សារភ្ជាប់គុណសម្បត្តិនិងលក្ខណៈសម្បត្តិរបស់ខ្លួនផ្ទាល់ឱ្យកាន់ តែប្រសើរពង្រីកទំហំសហប្រតិបត្តិការឧស្សាហកម្មនេះជានិច្ចពង្រីកវិសាលភាពសហប្រតិបត្តិការសហគ្រាសដើម្បីសម្រេចភាពរុងរឿងជាក្តីស្រមៃរបស់យើង ទាំងអស់គ្នា ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទាក់ទាញសហគ្រាសនិងស្ថាប័នឯកជនចំនួន ១៧០ ក្រុមហ៊ុនមកពីប្រទេសចិន អឺរ៉ុប អាមេរិក អាស៊ីអាគ្នេយ៍ និងតំបន់ ផ្សេងទៀត ។ បច្ចុប្បន្នខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេស ១១ បានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុបានដាក់សម្ពោធឱ្យដំណើរការកាលពីឆ្នាំ២០០៨ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន។ តំបន់សេដ្ឋកិច្ចពិសេសនេះត្ត្រូវបានបង្កើតឡើង រួមគ្នាដោយភាគីចំនួនបីគឺក្រុមហ៊ុន ហូដូ គ្រុប, ក្រុមហ៊ុន Wuxi Huatai Investment Real Estate Co Ltd, និង ក្រុមហ៊ុនឧកញ៉ា ឡាវ ម៉េងឃីន ៕ដោយ៖ ណារី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


