ព័ត៌មានជាតិ
បាត់ដំបង មានតំំបន់ទេសចរ ១១១ ទីតាំង ចង់ទៅលេងមិនខ្វះកន្លែងដើរ
ខេត្តបាត់ដំបង÷ យោងតាមរបាយការណ៍ពីមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា ខេត្តបាត់ដំបងមានវិសាលភាពរមណីយដ្ឋាននិងគោលដៅទេសចរណ៍ទូទាំងខេត្តមានចំនួន១១១ទីតាំងក្នុងនោះ រមណីយដ្ឋានទេសចរណ៍មានចំនួន ២០ ទីតាំង សហគមន៍និងអេកូទេសចរណ៍មាន ០៤ទីតាំង គោលដៅទេសចរណ៍មាន៥៤ទីតាំង ទេសចរណ៍សាសនាមាន ២៩ ទីតាំង និងកសិទេសចរណ៍មាន០៤ទីតាំង។

ចំពោះរមណីយដ្ឋានទេសចរណ៍ទាំង២០ទីតាំងក្នុងនោះ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមានចំនួន០៥ទីតាំង រមណីយដ្ឋានប្រវត្តិសាស្ត្រកែច្នៃមាន ០១ ទីតាំង រមណីយដ្ឋានវប្បធម៌ធម្មជាតិមាន ០១ ទីតាំង រមណីយដ្ឋានធម្មជាតិកែច្នៃមាន១០ទីតាំង និងកីឡាទេសចរណ៍មាន០៣ទីតាំង។
រមណីយដ្ឋានសំខាន់ៗទាំង២០ទីតាំងខាងលើនេះមានដូចជា÷
-រមនីយដ្ឋានប្រាសាទបាណន់
-ប្រាសាទឯកភ្នំ
-ប្រាសាទស្នឹង
-ប្រាសាទបាសែត
-ភ្នំសំពៅ
-អាងកំពីងពួយ
-ល្អាង១០០ភ្នំប្រាំពីរ
-ទឹកធ្លាក់ចំការស្វាយ
-ចំការមៀន
-ទឹកធ្លាក់ថ្មដាចំការទុរេន
-ស្ទឹងថ្វាក
-ចំការទុរេនអូរតង
-ទឹកធ្លាក់ភ្នំកំពូល
-ទឹកពុះកំរៀង
-ទឹកធ្លាក់៥៣ភ្នំព្រឹក
-នគរជាភ្នំព្រឹក
-សួនទឹកសុភមង្គល
-ឡូរីជើងភ្នំសំពៅ
-វាលចម្បាំងខេមសាយនិងរមនីយដ្ឋានដាយមិនរីសត។





សហគមន៍និងអេកូទេសចរណ៍មាន០៤ទីតាំងរួមមាន សហគមន៍អេកូទេសចរណ៍ព្រែកទាល់ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ សហគមន៍ទេសចរណ៍វប្បធម៌វត្តគរ និងសហគមន៍អេកូទេសចរណ៍តាតោកអូរក្រូច។
ក្រៅពីនេះមានគោលដៅទេសចរណ៍មាន៥៤ទីតាំងក្នុងនោះមានដូចជា ទីតាំងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ៥ទីតាំង ទេសចរណ៍សិល្ប:មាន៤ទីតាំង ធម្មជាតិកែច្នៃមាន១១ទីតាំង ធម្មជាតិមាន១១ទីតាំង កែច្នៃ៩ទីតាំង ផលិតគាំទ្រទេសចរណ៍៨ទីតាំង ផ្សារទេសចរណ៍៣ទីតាំង និងទេសចរណ៍ប្រវត្តិសាស្ត្រ៣ទីតាំង រួមទាំងរមណីយដ្ឋានទេសចរណ៍សាសនាចំនួន២៩ទៀតផង។
លោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ខេត្តបានបញ្ជាក់ថា ទីតាំងទេសចរណ៍ទាំង១១១ ទីតាំង មន្ទីរបានរៀបចំតែ២៣ទីតាំងប៉ុណ្ណោះ។ តែទីតាំងខ្លះដែលខាងមន្ទីរមិនទាន់រៀបចំ ក៏បានទាញអារម្មណ៍អ្នកទេសចរចូលកម្សាន្តផងដែរ។
បើមន្រ្តីរូបនេះបន្តថា អនាគតខាងមុខខាងមន្ទីរនឹងរៀបចំបន្តបន្ទាប់ទៀតដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរ ក៏ដូចជាដើម្បីលើកកម្ពស់មុខមាត់ខេត្តបាត់ដំបង។
ខេត្តបាត់ដំបងជាខេត្តមានទឹកដីធំទូលាយជាប់លំដាប់ទី៥ (១១ ៧៤៨គីឡូម៉ែត្រការ៉េ) ស្ថិតនៅទិសពាយ័ព្យដែលមានព្រំប្រទល់ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងលិចជាប់ខេត្តប៉ៃលិន និងព្រះរាជាណាចក្រថៃ (ខេត្តច័ន្ទបុរី ត្រាតនិងស្រះកែវ) ខាងកើតជាប់ខេត្តសៀមរាប និងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់។ ខេត្តបាត់ដំបងមានក្រុង ១ និងស្រុកចំនួន ១៣ មានប្រជាជនសរុប១,៣២៩,៣៨៦(ឆ្នាំ២០២០)ស្មើនឹង២៨៤,៣៩៩គ្រួសារ៕
អត្ថបទ៖ សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


