ព័ត៌មានជាតិ
លោក ហេង វ៉ាន់ដា៖ មិនសូវមានបេក្ខជនទៅមើលលទ្ធផលប្រឡងនៅតាមមណ្ឌលទេ
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានមានប្រសាសន៍នៅថ្ងៃទី១៤មករានេះថា
ឆ្នាំនេះក៏ដូចចាឆ្នាំមុនៗដែរមិនសូវមានបេក្ខជន ទៅមើលលទ្ធផលប្រឡងនៅតាមមណ្ឌប្រឡងច្រើនទេគឺពួកគាត់មើលតាមហ្វេសប៊ុករបស់ក្រសួង។

ក្រសួងអប់រំបានផ្សព្វផ្សាយលទ្ធផលប្រឡងបាក់ឌុបតាមហ្វេប៊ុកប៉ុន្មានឆ្នាំមកហើយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បេក្ខជនមិនចាំបាច់ទៅមើលដោយផ្ទាល់នៅតាមមណ្ឌលប្រឡងនោះទេ។

លោកបានបន្ថែមថា «ខ្ញុំយល់ថាក្រសួងផ្សាយតាមហ្វេប៊ុកនេទទួលបានលទ្ធផលល្អ ដោយសារសិស្សភាគច្រើនមើលតាមហ្វេសប៊ុក។ ហើយម្យ៉ាងទៀតអាចការពារពីការវាយលុកជំងឺបម្លែងខ្លួនថ្មីអូមីក្រុងទៀត ដែលកំពុងវាយលុកនៅក្នុងសហគមន៍កម្ពុជាយើងហើយ»។
ក្រសួងអប់រំយុវជននិងកីឡាបានណែនាំដល់បេក្ខជនប្រឡងបាក់ឌុប មិនចាំបាច់មកតាមដានលទ្ធផលប្រឡងនៅតាមមណ្ឌលប្រឡងនីមួយៗ ព្រោះក្រសួងក៏បានផ្សព្វផ្សាយនៅលើហ្វេសប៊ុកផ្លូវការរបស់ក្រសួងផងដែរ ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩ពិសេសជំងឺកូវីដ១៩បម្លែងខ្លួនថ្មីអូមីក្រុង។
ក្រសួងអប់រំយុវជននិងកីឡាបានប្រកាសថានៅឆ្នាំនេះ មានបេក្ខជនប្រឡងជាប់បាក់ចំនួន ៧២០១៦ នាក់ស្មើ៦៥.៦៥ភាគរយក្នុងចំណោមបេក្ខជនចូលរួមប្រឡងចំនួន១១៤១៨៧នាក់។
ក្នុងចំណោមបេក្ខជនជាប់ទាំងនោះមានបេក្ខជនជាប់និទ្ទេស A មានចំនួន១៧៥៣នាក់ និទ្ទេស B មានចំនួន១៥៥២នាក់ និទ្ទេស C ចំនួន១១៦៣៤នាក់ និទ្ទេសDចំនួន២៣៤៩៩នាក់និងនិទ្ទេស Eចំនួន២៩៩១៥នាក់៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


