Connect with us

សន្តិសុខសង្គម

Update ៖ ស្ត្រីម្នាក់ដែលត្រូវចោរឆក់ដួលរបួសធ្ងន់នៅខណ្ឌពោធិ៍សែនជ័យ ពេលនេះបានស្លាប់ហើយ​

បានផុស

នៅ

ស្ត្រី​ម្នាក់​ដែល​ត្រូវ​ជនសង្ស័យ​មួយក្រុម​ឆក់​ការ​បូ​ប​លុយកាលពីប៉ុន្មានថ្ងៃមុន​បណ្តា​ឱ្យ​ដួល​រងរបួស​ធ្ងន់ធ្ងរ ហើយ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រហូតមកដល់ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២ ​នេះ​បាន​ស្លាប់​ហើយ ​នៅក្នុង​មន្ទីរពេទ្យ​ព្រះកុសុមៈ​។

គួររំលឹកថា កាលពី​វេលា​ម៉ោង​០៩​និង​១៥​នាទី​ព្រឹក ថ្ងៃទី​១៥ ខែមករា ឆ្នាំ២០២២ ស្ថិត​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​កា​កាប​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជនរងគ្រោះត្រូវបាន​ក្រុមជន​សង្ស័យមួយក្រុមធ្វើសកម្មភាពឆក់កាបូប​បានសម្រេច បណ្ដាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ​មានឈ្មោះ ពុំ​រ៉ា វិ​ន ភេទ​ស្រី អាយុ៣៨ឆ្នាំ បច្ចុប្បុន្ន​ស្នាក់នៅក្នុងភូមិ​ត្រពាំង​ពោ​ធិ៍ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​រហូតមកដល់​វេលា​ព្រឹក​ថ្ងៃទី​១៩ ខែមករា​នេះ​គាត់​ក៏បាន​ស្លាប់​។​

យោងតាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា​ មុនពេល​ហេតុការណ៍​នេះកើត​ឡើង​គេ​បានឃើញ​ជនរង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ខ្មៅ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​1GM-1636 ធ្វើដំណើរ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ខណៈពេលមកដល់​ត្រង់ចំណុចកើតហេតុ​ខាងលើ​ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​បាន​ជិះ​ម៉ូតូ​ដេញតាម​រួច​ក៏បាន​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​និង​សម្ភារៈ​មួយចំនួន​នៅជាប់​នឹង​ខ្លួន​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​បោក​ទៅនឹង​ថ្នល់​ផុង​លលា​ក្បាល​រងរបួស​ធ្ងន់​ត្រូវបាន​ដឹក​បញ្ជូន​យកទៅ​សង្គ្រោះបន្ទាន់​នៅឯ​មន្ទីរពេទ្យ​ព្រះ​កុសមៈ​(​មន្ទីរពេទ្យ​ព្រះសង្ឃ​) ។​

បើតាម​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​និយាយថា ពួកគាត់​បានទទួល​ដំណឹង​ពេលដែល​ជនរងគ្រោះ​ត្រូវ​ចោរឆក់​កាបូប​បណ្ដាលឱ្យ​ដួល​រងរបួស​ធ្ងន់​នេះ​ពី​សំណាក់​អ្នក​បោស​សំអាតផ្លូវ​ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់​។ ​បន្ទាប់មក​ពួកគាត់​ក៏បាន​នាំគ្នា​ធ្វើដំណើរ​ទៅកាន់​កន្លែងកើតហេតុ​រួច​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ព្រះកុសុមៈ​ដើម្បី​សង្គ្រោះបន្ទាន់​។​ ពេលនោះ​ក្រុមគ្រូពេទ្យ​បាន​ស្គែន​ក្បាល​មើលឃើញ​បែក​ផុង​លលាដ៍ ហើយ​ជនរងគ្រោះ​បាន​សន្លប់​អត់​ដឹងខ្លួន​ចាប់តាំងពី​ពេល​កើត​ហេតុ​រហូតដល់​ថ្ងៃ​ស្លាប់​នេះ​។​

ប្រភព​ដដែល​បាន​បន្តទៀតថា ប្អូន​គាត់​រងគ្រោះ​ដោយសារតែ​ចោរឆក់​កាបូប​យកលុយ​អស់​ជាង​១​ពាន់​ដុល្លារ បែរជា​មាន​អ្នក​និយាយ​បំភ្លៃ​ការពិត​ថា ប្អូន​គាត់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​រថយន្តបុក​ហើយ​បាន​ដោះស្រាយ​សំណង​២​ពាន់​ដុល្លារ​បញ្ចប់រឿង​ទៅវិញ​។​ ប៉ុន្តែ​ពួកគាត់​ពុំបាន​ទទួល​សំណង​អី​នោះទេ​ ព្រោះការស្លាប់​នេះ​ដោយសារតែ​ចោរឆក់​កាបូប​បណ្ដាលឱ្យ​ដួល ​ពុំមែន​គ្រោះថ្នាក់​ចរាចរណ៍​ឡើយ​។​ ទន្ទឹម​នឹង​នេះ​ពួកគាត់​ក៏បាន​លើកដៃ​សំពះ​សុំ​ឲ្យ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជួយ​ស្រាវជ្រាវ​ចាប់ខ្លួន​ក្រុមចោរឆក់​ទាំង​នោះមក​ផ្ដន្ទាទោស​ផង៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម