Connect with us

ព័ត៌មានជាតិ

ខែមីនា ឆ្នាំ​២០២២ នឹង​មាន​ការស្ថាបនា​ផ្លូវ​កៅស៊ូ​ឆ្ពោះទៅ​តំបន់​ទេសចរ​ឆ្នេរ​នេសាទ

បានផុស

នៅ

កោះកុង​ ៖ តប​នឹង​ក្តី​កង្វល់​របស់​ពលរដ្ឋ​ស្រុកស្រែ​អំបិល ខេត្តកោះកុង ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត អះអាង​ថា បើ​គ្មានអ្វី​ប្រែប្រួល​ទេនោះ នៅ​ដើមខែ​មីនា ឆ្នាំ​២០២២​ខាងមុខ ក្រុមការងារ​នឹង​ចុះ​ពិនិត្យ​វាយតម្លៃ​ក៏ដូចជា​ស្ថាបនា​ផ្លូវ​កៅស៊ូ​ប្រវែង​២៤​គីឡូម៉ែត្រ​ជា​បណ្តើរ​ឆ្ពោះទៅកាន់​តំបន់​រមណីយដ្ឋាន​ឆ្នេរ​នេសាទ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុននឹង​បង្ហាញ​ពី​ផែនការ​ស្ថាបនា ចំពោះ​ភាពលំបាក​ធ្វើដំណើរ​ទៅមក​លើ​កំណាត់​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ចាប់ពី​របង​សាលាស្រុក​ទៅកាន់​តំបន់​ទេសចរ​ឆ្នេរ​នេសាទ​ដ៏​មាន​សក្តានុពល ដោយ​លោក អៀ ដារ៉ាវុធ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកោះកុង សុំ​ការ​អធ្យាស្រ័យ​យោគយល់​ពី​សំណាក់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​។

​លោក អៀង ដារ៉ាវុធ លើកឡើង​កាលពី​ថ្ងៃទី​១៧ ខែមករា ថ្មីៗ​នេះ​ថា ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​កើតមាន ពុំមែន​មន្ត្រី​មន្ទីរជំនាញ ក្រសួង ឬ​រដ្ឋបាលខេត្ត ធ្វើ​មិនដឹងមិនឮ​នោះទេ ពោលគឺ​រៀងរាល់ឆ្នាំ តែង​ជួសជុល​ខួប​ជា​បណ្តោះអាសន្ន​ជាប្រចាំ ដើម្បី​ធ្វើយ៉ាងណា​ង​កែសម្រួល​ដល់​ការធ្វើ​របស់​អ្នកពាក់ព័ន្ធ​ទាំងអស់​មិនថាតែ​រដូវ​ប្រាំង និង​រដូវវស្សា​ឡើយ​។

​បើតាម​លោក​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ដោយមាន​ការបង្ហាញរ​បស់​ក្រសួង​អភិវឌ្ឍន៍​សហការ​ធនា​គារ​ពិភពលោក យ៉ាងយូរ​គឺ​នៅ​ខែមីនា ឆ្នាំ​២០២២ ក្រុមការងារ​ជំនាញ​ក្រសួង​នឹង​ចុះ​សិក្សា​ពិនិត្យ​វាយតម្លៃ​ពី​ប៉ះពាល់ រួច​អនុវត្ត​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​នេះ​ជា​បណ្តើរៗ​តែម្តង​។

ការ​យឺត​យ៉ាង​ស្ថាបនា​ខាងលើ​យ៉ាង​ដូច្នេះ ក៏​ព្រោះតែ​ស្ថានភាព​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​តម្រូវការ​ថវិកា​ដោះស្រាយ ជាក់ស្តែង​ក្រសួង​អភិវឌ្ឍន៍ជនបទ កំណត់​ដាក់​ចូល​ជា​គម្រោង​ស្ថាបនា​ជា​កៅស៊ូ តាំង​ពី​ឆ្នាំ​២០២០​មក​ម្ល៉េះ​។ គ្រា​ខេត្ត​ផ្សេងៗ​អភិវឌ្ឍន៍​រួចរាល់​ហើយ​តាម​គម្រោង នៅឡើយ​តែ​ខេត្តកោះកុង​ប៉ុណ្ណោះ​។

ក្រៅពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​គ្រួស​ក្រហម​ទៅ​ឆ្នេរ​នេសាទ មន្ទីរ​ក៏​ដាក់បញ្ចូល​ផ្លូវ​ក្រួស​ក្រហម​ទៅកាន់​ស្រែ​ថ្មបាំង​ផងដែរ​ដោយមាន​ប្រវែង​ជិត​៣០​គីឡូម៉ែត្រ​ឱ្យ​ប្រែក្លាយ​ថ្នល់​កៅស៊ូ ព្រោះតែ​សុទ្ធ​តែ​ជា​តំបន់​សក្តានុពល​និង​តម្រូវការ​ចង់បាន​រប​ស់​ពលរដ្ឋ​។

លោក ងួន លាង យុវតី ណា ធី និង​លោក សុ​ភ័​ណ្ឌ ជា​ពលរដ្ឋ​រស់នៅ​ភូមិ​ឈើ​នាង ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល បង្ហាញ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​រង​ប៉ះពាល់​ដោយសារតែ​ធូលី​ដី​ហុយ​ពេញ​ផ្ទះ ខ្លះ​ចូល​ភ្នែក​ច្រមុះ និង​ប្រឡាក់​សម្លៀកបំពាក់ ពេល​មាន​រថយន្ត​តូចធំ​បើក​ធ្វើដំណើរ​ទៅមក​ម្តងៗ​ក្នុង​ល្បឿន​លឿន​អំឡុង​រដូវប្រាំង​។

ក្រុម​ពលរដ្ឋ​ដដែល អះអាងថា បើ​រដូវភ្លៀង​ធ្លាក់​វិញ រអិល​គ្រោះថ្នាក់​ជាប់ផុង​ក៏មានដែរ ដូច្នេះ​ពួកគាត់​ស្នើសុំ​យ៉ាងទទូច​ដល់​រាជរដ្ឋាភិបាល ក្រសួង​អភិវឌ្ឍន៍ជនបទ រដ្ឋបាល​ខេត្តកោះកុង ព្រមទាំង​មន្ទីរជំនាញ ជួយ​ដោះស្រាយ​ធ្វើ​ផ្លូវ​កៅស៊ូ ឬ​បេតុង​ជូន​ពលរដ្ឋ​ផង ព្រោះ​រង់ចាំ​យូរ​ឆ្នាំ​មកហើយ​ស្ងាត់​ទៅវិញ​មិនដឹង​ហេតុអ្វី​៕

អត្ត​ប​ទៈ​សិរី​វឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម