សន្តិសុខសង្គម
ពលរដ្ឋសំណូមពរអាជ្ញាធរស្រុកត្រពាំងប្រាសាទ ចុះបង្ក្រាបសង្វៀនជល់មាន់និងអាប៉ោងក្នុងចម្ការស្វាយចន្ទី
សង្វៀនជល់មាន់មួយកន្លែងនៅក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បើកលេងជារៀងរាល់ថ្ងៃតែទាន់មានសមត្ថកិច្ចចុះបង្ក្រាបនោះឡើយ ប្រជាពលរដ្ឋសំណូមពរអាជ្ញាធរស្រុកចុះបង្ក្រាបផង ដើម្បីភូមិ ឃុំ មានសុវត្តិភាព។

បើតាមប្រភពព័ត៌មានបានអោយដឹងថា ទីតាំងល្បែងស៊ីសងមួយកន្លែងនេះ គឺបើកលេងយូរណាស់មកហើយតែគ្មានសមត្ថកិច្ចណាបង្ក្រាបឡើយ ក្នុងនោះដែរក៏គេស្គាល់ច្បាស់ថាម្ចាស់ទីតាំងល្បែងជល់មាន់នោះមានឈ្មោះ ឡេង ដែលរាល់ថ្ងៃនេះគេកំពុងតែគៀងគរក្រុមអ្នកញៀនល្បែងមកលេងទីតាំងរបស់ខ្លួន។

ក្នុងនោះដែរក៏មានប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខាងលើកំពុងតែសំដែងការព្រួយបារម្ភចំពោះការរស់នៅរបស់ពួកគាត់ចំពោះបញ្ហាសេចក្តីសុខ សុវត្ថិភាព ព្រោះថាបើទីតាំងណាមានបើកល្បែងស៊ីសងហើយ ទីតាំងនោះមិនយូរទេនឹងអាចកើតមានអំពើរចោរកម្មផ្សេងៗជាក់ជាមិនខាន។

ដូច្នេះ ប្រជាពលរដ្ឋសូមសំណូមពរដល់លោកអធិការនគរបាលស្រុកត្រពាំងប្រាសាទ ជាពិសេសស្នងការនគរបាលខេត្តឧត្តរមានជ័យ សូមមេត្តាមានវិធានការទប់ស្កាត់និងបង្ក្រាបដល់ក្រុមញៀនល្បែងទាំងនេះផង ដើម្បីរក្សាការពារនូវភូមិឃុំមានសុវត្ថិភាពជូនដល់ពលរដ្ឋ៕
អត្ថបទ៖ ចាន់ ធី

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


