ព័ត៌មានជាតិ
លុយរហែកបាត់បង់ទ្រង់ទ្រាយធនាគារជាតិប្រមូលយកទៅណា?
សាធារណជនជាច្រើនតែងកើតជាចម្ងល់ថា តើលុយដែលចាស់ ឬរហែកចាយលែងកើត គេរក្សាទុក ឬយកទៅណា?

លោក អែម កំណាន់ ប្រធាននាយកដ្ឋានគោលនយោបាយបទប្បញ្ញត្តិ និងវាយតម្លៃហានិភ័យ និងជាប្រធានក្រុមការងារអប់រំផ្នែកហិរញ្ញវត្ថុ នៃធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា លុយចាស់ៗ រហែកខ្លាំង ខូចទ្រង់ទ្រាយ ត្រូវបានធនាគារជាតិ ប្រមូលយកទៅដុតកម្ទេចចោលនៅទីលានចាក់សម្រាមម្តុំភ្នំប្រសិទ្ធ ឬកន្លែងចាក់សំរាមជើងឯក។ លោកថ្លែងដូច្នេះថា« យើងរើសយកលុយណាដែលនៅប្រើបាន សម្រាប់លុយណាដែលប្រើលែងបាន ត្រូវកាត់ចិញ្ច្រាំយកទៅដុតចោល»។ លោក អែម កំណាន់ ថ្លែងបែបនេះ នៅក្នុងវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានសេដ្ឋកិច្ច ស្តីអំពីចំណេះដឹងធនាគារ និងមីក្រូហិរញ្ញវត្ថុកាលពីពេលថ្មីៗនេះ។

កន្លងមក ធនាគារជាតិនៃកម្ពុជា បានអំពាវនាវឲ្យពលរដ្ឋយកក្រដាសប្រាក់រៀល ចាស់ ទក់ និងរហែក អាចយកមកដូរថ្មី ដោយមិនគិតថ្លៃសេវា នៅគ្រប់បញ្ជរ បេឡារបស់សាខា ធនាគារជាតិ នៃកម្ពុជា រាជធានីខេត្ត លើកលែងតែ ស្នាក់ការកណ្តាល នៅរៀងរាល់ម៉ោងធ្វើការ។
ក្នុងករណីដែលក្រដាសប្រាក់រៀល មានការខូចខាត ឬបាត់បង់ទ្រង់
ទ្រាយ ដូចមានចែងក្នុងមាត្រា ៥១ មាត្រា ៥២ និងមាត្រា ៥៣ នៃច្បាប់ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃធនាគារជាតិកម្ពុជា ១៩៩៦ ធនាគារជាតិនៃកម្ពុជា រក្សាសិទ្ធិដកហូត ដោយគ្មានសំណង។
មាត្រា ៥១ ចែងថា «ធនាគារកណ្តាលអាចបដិសេធមិនប្តូរក្រដាសប្រាក់ និងកាសបើសិនរូបភាពវាលែងមានភាពច្បាស់លាស់ បាត់បង់រូបភាពដើម ឬធ្លុះធ្លាយ ឬដែលបាត់បង់ទំហំ ៣០ ភាគរយ ឬលើសពីនេះ។ រូបិយវត្ថុទាំងនេះត្រូវដកចេញពីចរាចរណ៍ ហើយបំផ្លាញចោលដោយគ្មានសំណងចំពោះម្ចាស់ទេ លើកលែងតែករណីពិសេសដែលធនាគារកណ្តាលអាចយល់ព្រមសងមួយចំណែក ឬទាំងអស់»។
មាត្រា ៥២ ចែងថា «ក្រដាសប្រាក់ក្លែងក្លាយដែលយកមកបង់ ឬប្តូរត្រូវរឹបអូសដោយគ្មានសំណង ហើយត្រូវជូនព័ត៌មានទៅអាជ្ញាធរមានសមត្ថកិច្ច»។ ចំណែកមាត្រា ៥៣ បានចែងថា «ម្ចាស់ប្រាក់មិនអាចទាមទារពីធនាគារកណ្តាលឱ្យសងចំពោះក្រដាសប្រាក់ ឬកាលណាដែលខ្លួនធ្វើឱ្យបាត់បង់ ឬធ្វើឱ្យអន្តរាយនោះឡើយ។ ធនាគារកណ្តាលអាចដកហូតដោយគ្មានថ្នូរនូវក្រដាសប្រាក់ដែលមានការខូចខាតរូបភាពក្រៅ ពិសេសចំពោះក្រដាសប្រាក់ណាដែលមានសរសេរ លាបពណ៌ បោះពុម្ព បោះត្រា ឬបិទវត្ថុស្អិតពីលើ ឬឆ្លុះធ្លាយ ឬបាត់រូបភាពដោយប្រការណាក៏ដោយ»។
សូមបញ្ជាក់ថា ប្រាក់រៀលតំណាងឱ្យ អត្តសញ្ញាណជាតិ អធិបតេយ្យភាពជាតិ ឯករាជ្យជាតិ សេដ្ឋកិច្ច និងពង្រឹង សាមគ្គីភាពសង្គម។ ធនាគារជាតិនៃកម្ពុជា សង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ ពិសេសប្រជាពលរដ្ឋកម្ពុជា នឹងបន្ត ស្មារតីសហការ លើកកម្ពស់ប្រាក់រៀលជាតិ និងរួមចំណែក យ៉ាងសំខាន់ក្នុងការ ប្រឆាំងនឹងទង្វើទាំងឡាយណា ដែលប៉ះពាល់ដល់ គុណតម្លៃប្រាក់រៀល៕ អត្ថបទ៖ ទួន សុផល


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់