ព័ត៌មានជាតិ
សម្តេច ស ខេង បញ្ជាឲ្យស្វែងរកឲ្យឃើញនូវមូលហេតុដែលគ្រឿងញៀនវាយលុកធ្ងន់ធ្ងរក្នុងសង្គមកម្ពុជា
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា សព្វថ្ងៃនេះ គ្រឿងញៀន កំពុងវាយលុកសង្គមកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះហើយ សម្តេច ទាមទារឱ្យមានការស្វែងរកមូលហេតុនៃបញ្ហានេះ ក្នុងនោះ ការរកឃើញជាបឋម គឺបញ្ហាគ្រឿងញៀនឆ្លងកាត់តាមព្រំដែនចូលមកកម្ពុជា និងការនាំចូលគ្រឿងញៀនសំយោគ។

នៅក្នុងពិធីប្រគល់រថយន្តជូនវរសេនាតូចនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិនៅព្រឹកថ្ងៃអង្គារនេះ សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកបញ្ហាគ្រឿងញៀនសំយោគនេះថា ជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភបំផុតសម្រាប់កម្ពុជា និងបានស្នើឱ្យរដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធយកចិត្តទុកដាក់ឱ្យបានខ្ពស់។

សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់បែបនេះថា ៖ «សូមឯកឧត្តមរដ្ឋមន្ត្រីពាក់ព័ន្ធមើលបញ្ហាហ្នឹង បើមិនដូច្នេះ ឯកឧត្តម នឹងជាប់ជំពាក់ការទទួលខុសត្រូវចំពោះសង្គមកម្ពុជា ទាក់ទងនឹងបំផ្លាញសុខភាពសាធារណៈ ហើយអាជ្ញាធរគ្រឿងញៀនក៏ដូចគ្នាដែរ ត្រូវតែមើលរឿងហ្នឹងឱ្យបានច្បាស់លាស់»។ ជាមួយគ្នានេះ សម្ដេចស ខេង ក៏បានណែនាំគ្រប់ភាគីសហការផ្ដល់ព័ត៌មានឱ្យគ្នាក្នុងការត្រួតពិនិត្យដំណើរការនាំចូលសាធាតុផ្សេងៗ ដើម្បីតាមដាន និងសិក្សាបន្ថែម ថាតើសាធាតុនោះ អាចត្រូវបានប្រើប្រាស់សំយោគជាគ្រឿងញៀន ឬយ៉ាងណា?៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


