ព័ត៌មានជាតិ
គ្រូពេទ្យគន្ធបុប្ផាសង្គ្រោះទារិកាអាយុ២៥ថ្ងៃមានជំងឺដុះបញ្ច្រាសគ្នាដោយជោគជ័យ
ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យគន្ធបុប្ផា បានជួយសង្គ្រោះទារិកាអាយុ២៥ថ្ងៃ មកពីស្រុកកោះធំ ខេត្តកណ្តាល ដែលមានជំងឺសរសៃឈាមធំបេះដូងដុះបញ្ច្រាសគ្នា។ សរសៃឈាមក្រហមដុះចេញពីបេះដូងស្តាំ ឯសរសៃឈាមសួតដុះចេញពីបេះដូងឆ្វេង និងមានប្រហោងបេះដូងថតលើ នាំឲ្យខ្វះឈាមក្រហមទៅចិញ្ចឹមសារញង្គកាយ ខ្វះអុកស៊ីសែនយ៉ាងធ្ងន់ធ្ងរបំផុត ត្រូវធ្វើការវះកាត់កែតម្រូវជាបន្ទាន់ ១០ថ្ងៃក្រោយការវះកាត់បេះដូង ។

នៅថ្ងៃ២៦ ខែមករា ឆ្នាំ២០២២នេះ ទារិការតូចម្នាក់នេះ បានរស់រានមានជីវិត វិញហើយ។
សូមកោតសរសើរនិងអរគុណ ដល់សមត្ថភាពរបស់ក្រុមគ្រូពេទ្យឯកទេសបេះដូងកម្ពុជាយើង ដែលបានធ្វើរោគវិនិច្ឆ័យនិងវះកាត់សង្គ្រោះបេះដូងកូនតូចនេះបានដោយជោគជ័យ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង រាល់ការបរិច្ចាគតូចឬធំ គឺពិតជាបានជួយព្យាបាល សង្គ្រោះនិងការពារជីវិត អរគុណមូលនិធិគន្ធបុប្ផាកម្ពុជា-មូលនិធិគន្ធបុប្ផាស្វីស តាំងពីឆ្នាំ១៩៩២៕
អត្ថបទ៖ រស្មី



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


