ព័ត៌មានជាតិ
យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ សម្រេចបានជិត ៤០ម៉ឺននាក់ ក្នុងរយៈពេល២សប្តាហ៍
យោងតាមក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២៧ ខែមករានេះ ក្រសួងបានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៤) ដែលជាប្រភេទវ៉ាក់សាំង Pfizer ជាជំនួយរបស់ប្រទេសអូស្ត្រាលីតាមរយៈយន្តការកូវ៉ាក់ ដល់ពលរដ្ឋខ្មែរ បានប្រមាណ ៣៩៣ ៦៨៤ នាក់ ក្នុងរយៈពេល២សប្តាហ៍។

ចំពោះក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានប្រជាពលរដ្ឋចំនួន ១០ ១៩៦ ៩២៥ នាក់ ដែលបានចាក់ដូសទី១ និងចំនួន ៩ ៨៤៤ ៩៣៤ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០១.៩៧% នៃប្រជាជនគោលដៅសរុប ១០លាននាក់។ ក្នុងនោះសម្រាប់ដូសជំរុញ (ដូសទី៣) សម្រេចចាក់បានចំនួន ៤ ៨៨១ ៥៦២ នាក់។
ចំណែកកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨១៧ ៩២៣ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៣៩ ៤៣៧ នាក់ ដែលស្មើនឹង ៩៩.៤៨% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។

កុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០០៨ ៨៩៨ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩១៩ ៣៥០ នាក់ ដែលស្មើនឹង ១០៥.៨៨% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារ អាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣២១ ៥៥៨ នាក់ សម្រាប់ដូសទី១ និងចំនួន ២៤៤ ១៨៣ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៥.៦៧%។
បើតាមក្រសួងសុខាភិបាល ក្នុងចំណោមប្រជាពលរដ្ឋសរុប ១៦លាននាក់ នៅកម្ពុជា អ្នកទទួលបានវ៉ាក់សាំងមានចំនួន ៨៩.៦៦%ហើយ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន